កងទ័ពថៃមានផែនការទិញបន្ថែមយោធភ័ណ្ឌច្រើនទៀតរបស់រុស្ស៊ី

57 Views
March 1, 2016
Tags:


នៅថ្ងៃទី២៩ កុម្ភៈ នេះ តាមប្រភពព័ត៌មានច្បាស់ការណ៍ជុំវិញដំណើរទស្សនកិច្ចរុស្ស៊ី របស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិថៃ Prawit Wongsuwon ឲ្យដឹងថា កងទ័ពប្រទេសនេះ មានគំរោងទិញបន្ថែមអាវុធពីក្រុងមូស្គូ ពិសេសគឺរថក្រោះ ។

16

 

រថក្រោះរុស្ស៊ីនៅពិព័រណ៍ Oboronexpo-2014

ក្រៅពីនោះ ក៏មានការព្រមព្រៀងផ្លាស់ប្តូរប្រតិភូ និងសហប្រតិបត្តិការយោធា ។ ប្រភពខាងលើបញ្ជាក់ថាៈ “ទោះបីឧត្តមសេនីយ៍ ប្រាយុទ្ធ ពុំចុះកិច្ចព្រមព្រៀងពីកិច្ចសហការបច្ចេកទេស បច្ចេកវិទ្យាការពារជាតិ ដែលតាមនោះ ថៃអាចទិញបន្ថែមអាវុធច្រើនយ៉ាងពីរុស្ស៊ី ពិសេសរថក្រោះ” ។

បច្ចុប្បន្ន ទ័ពថ្មើរជើងរបស់ថៃ បានបង្កើតគណៈកម្មាធិការស្រាវជ្រាវមួយ អំពីការទិញរថក្រោះរបស់រុស្ស៊ី, ចិន និងអ៊ុយក្រែន ។

កងទ័ពប្រទេសនេះ ក៏ចង់ទិញបន្ថែមឧទ្ធម្ភាគចក្រ Mi-17 ក្រោយពីបានទិញយន្តហោះនេះ ៤ គ្រឿង កន្លងមក ដើម្បីជំនួយឲ្យប្រភេទឧទ្ធម្ភាគចក្រ UH-1H ដែលប្រើប្រាស់តាំងពី ៣០ – ៤០ ឆ្នាំ មកម្លេះ ៕


Tags:

Facebook Comment

Related Articles

Show Buttons
Hide Buttons