ការរត់ភៀសខ្លួនរបស់លោកស្រីយីងឡាក់គឺជាផែនការណ៍ដ៏លម្អិតរបស់ថាក់ស៊ីន

2418 Views
August 31, 2017


“ការរត់ភៀសខ្លួនរបស់លោកស្រីយីងឡាក់ស៊ីណាវ៉ាត់ត្រាចេញពីប្រទេសថៃគឺបានធ្វើតាមគម្រោងយ៉ាងលម្អិតរបស់លោកថាក់ស៊ីន” នេះជាការលើឡើងរបស់លោក ឆាឡឹមឆៃ សិទ្ធីស័ក្ត ដែលជាមេបញ្ជាការកងកម្លាំងទាហានប៉ារ៉ាថៃបានបង្ហាញ។ លោកមេបញ្ជាការដដែលបានបន្តថា ការភៀសខ្លួនរបស់លោកស្រីយីងឡាក់ គឺអាចធ្វើឡើងបានទៅតាមគម្រោងការណ៍យ៉ាងលម្អិត ដែលលោកថាក់ស៊ីនបានរៀបចំជាពិសេសគឺ ការប្រើប្រាស់យន្តហោះផ្ទាល់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយលោក ឆាឡឹមឆៃ បាននិយាយបដិសេធចំពោះការចោទប្រកាន់ពីសំណាក់ក្រុមប្រឹក្សា NCPO ដែលបានចោទ ថាការភៀសខ្លួនរបស់លោកស្រីយីងឡាក់គឺជាចេតនារបស់រដ្ឋាភិបាលថៃ ហើយលោកក៏បាននិយាយការពារលោកប្រាយុទ្ធ ចាន់អូចារថាគាត់បានប្រឹងប្រែងអស់ពីសមត្ថភាពហើយ។ ខណៈពេលនេះបើយោងតាមសម្តីរបស់នាយករដ្ឋមន្រ្តីថៃគឺក្រសួងការបរទេសថៃកំពុងតែស្នើទៅកាន់ប្រទេសចំនួន 6 សម្រាប់ស្វែងរកការនាំខ្លួនលោកស្រី យីងឡាក់ មកកាន់ប្រទេសថៃវិញ៕

 


Facebook Comment

Related Articles

Show Buttons
Hide Buttons