កីឡាករបោកចំបាប់សុំគូប្រកួតរៀបការលើឆាកប្រកួត

142 Views
March 2, 2016
Tags:


នៅគ្រាប្រព្រឹត្តទៅនៃការប្រកួតចំបាប់មួយ នាទីក្រុង San Diego (អាមរិក) កីឡាករបោកចំបាប់ Joey Ryan បានធ្វើឲ្យទស្សនិកជនស្រឡាំងកាំង ខណៈពេលដែលគាត់ត្រលប់បែរជាលត់ជង្គង់សុំគូប្រកួត Laura James រៀបការ ។ Laura គឺជាមិត្តស្រីរបស់ Joey ។

តាម Daily Mail កាយវិការសុំរៀបការឥតព្រាងទុករបស់ Joey បានធ្វើឲ្យ Laura ស្មានពុំដល់ ហើយស្រឡាំងកាំង និងរីករាយ ។

Joey ពោលថាៈ “យើងបាននិយាយច្រើនពីរឿងនេះ រហូតដល់ថ្នាក់មានតែកាយវិការបែបនេះ ទើបបង្កការភ្ញាក់ផ្អើលបានៈ Laura បងស្រលាញ់អូនពេញបេះដូង” ។

Laura វិញបានឆ្លើយតបថាៈ “យល់ព្រម” លាយឡំនឹងស្នូរអបអរកងរំពងរបស់ទស្សនិកជន ។ អ្នកទាំង២ឱបគ្នា ហើយថើបគ្នាទៅវិញទៅមកយ៉ាងផ្អែមល្ហែម ។

ប៉ុន្តែ ភ្លាមៗនេះដែរ Joey បានស្រវាឱបមិត្តស្រី រួចផ្តួលនាងដួលលើឆាក ។ គាត់បានសម្រេចចិត្តពុំបោះបង់ឱកាស ដើម្បីដណ្តើមយកជ័យជំនះលើមិត្តស្រី ក្នុងការប្រកួតនេះឡើយ ។

Joey ជាកីឡាករបោកចំបាប់អាជីព ធ្លាប់ចូលរួមក្នុងការប្រកួតយកពានមួយចំនួន នៅអាមេរិក ។ រីឯ Laura ក៏ជាកីឡាការិនីបោកចំបាប់អាជីព មកពី Plymouth ប្រទេសអង់គ្លេស ៕


Tags:

Facebook Comment

Show Buttons
Hide Buttons