តើអ្នកដឹងទេថាសាមសុងGalaxy S មានលក្ខណៈពិសេសដូចម្ដេចខ្លះ?

244 Views
March 2, 2016
Tags:


បើយើងក្រឡេកទៅមើលទូរស័ព្ទទំនើបៗរបស់ក្រុមហ៊ុនសាមសុង បច្ចុប្បន្ននេះមានការវិវត្តយ៉ាងលឿននិងមានគំនិតច្នៃប្រឌិតថ្មីៗដែលធ្វើអោយអតិថិជនពេញចិត្តគ្រប់ៗគ្នា ហើយអ្វីដែលគួរកត់សម្គាល់នេាះគឺគ្រួសាររបស់ Galaxy Sពីមួយជំនាន់ទៅមួយជំនាន់មាន រូបរាង និងមុខងារកាន់តែពិសេសនិងអស្ចារ្យបំផុត។

កាលពីឆ្នាំ 2010 សាមសុងបានផលិត Galaxy S ជាលើកដំបូង ដែលមានអេក្រង់ 4-inchអង្គចងចាំ 16 GBកាមេរ៉ាខាងក្រោយមានទំហំ 5 មេហ្កាភិចសែល និងថាមពលថ្មអាចប្រើបានដល់ទៅ 13 ម៉ោង 50នាទី។ ហើយនៅឆ្នាំ 2011 សាមសុងបានបញ្ចេញសមាជិកគ្រួសារថ្មីរបស់ Galaxy Sគឺ សាមសុង Galaxy S2 ដែលមានអេក្រង់ 4.3-inch កម្រាស់ 8.49mm និងមានទម្ងន់116 ក្រាម ចំណែកឯកាមេរ៉ាក្រោយមានទំហំ 8 មេហ្កាភិចសែលរួមជាមួយLED flash និងកាមេរ៉ាមុខ 2មេហ្កាភិចសែល។

នៅក្នុងឆ្នាំ 2012 សមាជិកគ្រួសារថ្មីមួយទៀតរបស់ Galaxy S បានបង្ហាញរូបរាងដែលគួរអោយទាក់ទាញមកលើទីផ្សារនៃបណ្តាប្រទេសនានារួមទាំងកម្ពុជាផងដែរ។ សាមសុង Galaxy S3មានទំហំកាន់តែធំជាង Sនិង S2 គឺមានទំហំ 4.8-inchថាមពលថ្មរបស់ទូរស័ព្ទទំនើបនេះកាន់បានយូរដែលអាចនិយាយបានដល់ទៅ 21.60ម៉ោងថែមទាំងមានពណ៌ច្រើនសំរាប់តម្រូវតាមចិត្តរបស់អតិថិជន។

នៅខែ មិនា ឆ្នាំ 2013 ទូរស័ព្ទដៃទំនើប សាមសុង Galaxy S4បានសម្ពោធជាផ្លូវការ ដែលមានកាមេរ៉ាក្រោយ 13មេហ្កាភិចសែល អេក្រង់ទំហំ 5 inch Full HD និងថាមពលថ្ម 2,600 mAh។

សាមសុងតែងតែរកនូវអ្វីដែលថ្មីដើម្បីបម្រើដល់សេចក្តីត្រូវការរបស់អតិថិជន។ បន្ទាប់ពី Galaxy S4 សាមសុងបានបញ្ចេញទូរស័ព្ទស៊េរីថ្មីមួយទៀតនៅក្នុងឆ្នាំ 2014 គឺ សាមសុង Galaxy S5ដែលមានអេក្រង់ទំហំ 5.10-inch touch screen។ សម្រាប់កន្លែងផ្ទុកឯកសារមានដល់ទៅ 16GB និងអាចបន្ថែមរហូតដល់ទៅ128GB តាមរយៈmicroSD card។

អ្វីដែលគួរអោយភ្ញាក់ផ្អើលនៅក្នុងឆ្នាំ 2015 សាមសុងបានបញ្ចេញទូរស័ព្ទទំនើបដែលមានរូបរាងថ្មី ប្លែក។ សាមសុងបានចេញទូរស័ព្ទ Galaxy S ពីរម៉ូដែល គឺ Galaxy S6និង Galaxy S6edgeដែលមានរូបរាងកាន់តែស្អាត កាន់តែទាក់ទាញ ជាពិសេស Galaxy S6edgeដែលមានកញ្ចក់កោងខុសពីសមាជិកGalaxy S ដទៃៗទៀត។អេក្រង់របស់វាមានទំហំ 5.1-inch មានRAM 3 GBនិងកន្លែងផ្ទុកឯកសារ 128 GB។

នៅឆ្នាំ 2016 នេះ ទូរស័ព្ទស៊េរីថ្មីរបស់សាមសុង គឺ Galaxy S7ត្រូវបានបង្ហាញនៅក្នុងកម្មវិធីទូរស័ព្ទពិភពលោកកាលពីថ្ងៃទី 21 ខែ កុម្ភៈ ក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។កាមេរ៉ារបស់សាមសុងGalaxy S7និងGalaxy S7 edgeត្រូវបានបំពាក់ដោយDual Pixel ដែលធ្វើអោយរូបភាពកាន់តែភ្លឺច្បាស់ទេាះជាថតនៅកន្លែងដែលមិនសូវមានពន្លឺ។ដោយសារតែវាមានបច្ចេកវិទ្យាDual Pixel មានLensធំជាងមុនមានaperture និងភិចសែលកាន់តែធំជាងមុនកាមេរ៉ារបស់វាអាចចាប់យករូបភាពក្នុងទីងងឹតបានច្បាស់ហើយលឿនជាងមុន។ទូរស័ព្ទGalaxyS7មានអេក្រង់ទំហំរហូតដល់ទៅ 5,1អ៊ីនហើយទូរស័ព្ទ Galaxy S7 edgeមានអេក្រង់ទំហំរហូតដល់ទៅ5,5អ៊ីន។ទូរស័ព្ទទាំងពីរនេះត្រូវបានផលិតចេញពីកញ្ចក់3Dនិងលោហធាតុដែលភ្លឺរលោងហើយរឹងមាំព្រមទាំងមានគែមកោងសងខាងងាយស្រួលកាន់ដោយដៃតែម្ខាង។ជាមួយមុខងារAlways-On Display លោកអ្នកអាចមើលម៉ោងប្រតិទិនការទូរស័ព្ទចូលដែលមិនបានលើកនិងសារផ្សេងៗបានគ្រប់ពេលទោះអ្នកមិនប្រើម្រាមដៃប៉ះទូរស័ព្ទក៏ដោយ។ទូរស័ព្ទទាំងពីរនេះ សុទ្ធតែអាចការពារការជ្រាបទឹកដោយមានប្រព័ន្ធការពារនៅខាងក្នុងទូរស័ព្ទតែម្តង។ ចំណែកឯ Galaxy S7 edge មានដាក់នូវshortcut ដែលលោកអ្នកអាចប្រើអុីម៉ែល ថតselfie ថតpanorama និងប្រើកម្មវីធីផ្សេងៗបានយ៉ាងសាមញ្ញភ្លាមៗ។ សាមសុង Galaxy S7 និង Galaxy S7 edge សាកថ្មបានលឿន ទោះជាមិនប្រើខ្សែក៏ដោយ។ លើសពីនេះ ទៀត វាមានកន្លែងដាក់ស៊ីមពីរ ហើយអ្នកអាចបន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB ពេលដែលប្រើ ស៊ីមតែមួយ។

ទូរស័ព្ទGalaxy S7 និង Galaxy S7 edgeនឹងមានវត្តមានក្នុងទីផ្សារប្រទេសកម្ពុជានៅពាក់កណ្តាលខែមិនាឆ្នាំ2016នេះ។

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com ។

 


Tags:

Facebook Comment

Related Articles

Show Buttons
Hide Buttons