ពួកតាលីបង់១៣០នាក់ចុះចូលជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថាន

114 Views
March 1, 2016
Tags:


Afghanistan-Flag

អភិបាលខេត្តបាននិយាយថា ពួកឧទ្ទាមតាលីបង់ ប្រហែល១៣០នាក់បានលះបង់ចោល អំពើហិង្សា ព្រមទាំងបានចុះចូលនឹងរដ្ឋាភិបាលនៅក្នុងខេត្ត ហ្វាយ៉ាប ប្រទេសអាហ្វហ្កានីស្ថានភាគខាងជើងកាលពីថ្ងៃអាទិត្យនេះ ។
អភិបាលខេត្តលោក សាយយ៉េត អានវ៉ា សាអាដាត ( Sayyet Anwar Saadat ) បានប្រាប់ពួក អ្នកស្តាប់នៅឯពិធីស្វាគមន៍មួយដែលបានធ្វើនៅ ម៉ៃម៉ាណា ថា យើងស្វាគមន៍ដោយស្មោះត្រង់បង ប្អូនប្រុស១៣០នាក់របស់យើងដែលបានប្រកាសប្រឆាំងនឹងអំពើហិង្សា ព្រមទាំងបានចូលរួមនៅ ក្នុងដំណើរការសន្តិភាពនឹងការផ្សះផ្សាគ្នានៅថ្ងៃនេះ ។
មន្ត្រីនោះបាននិយាយបន្ថែមថា រដ្ឋាភិបាលក្នុងស្រុកនឹងខឹតខំដោយឥតសំចៃ ដើម្បីជួយដល់អតីត ពួកឧទ្ទាមឱ្យជួបជុំគ្នាឡើងវិញជាមួយគ្រួសាររបស់ពួកគេ ព្រមទាំងនឹងផ្តល់ឱ្យពួកគេនូវការងារ នានា ។
ពួកអ្នកដែលបានចុះចូលនោះបានធ្វើសកម្មភាពនៅក្នុងស្រុក ក្វាហ្សា សាបពូស ក្នុងខេត្តនេះ ដែលស្ថិតនៅចម្ងាយ ៤២៥ គីឡូម៉ែត្រភាគពាយ័ព្យក្រុងកាប៊ុល ។
ពួកគេក៏បានប្រគល់អាវុធរាប់សឹបដើម ព្រមទាំងគ្រាប់រំសេវទៅឱ្យពួកអាជ្ញាធរសន្តិសុខផងដែរ នៅឯពិធីនោះ ។
ពួកសកម្មប្រយុទ្ធតាលីបង់ ដែលវាយប្រហាររដ្ឋាភិបាលមិនទាន់បានធ្វើអត្ថាធិប្បាយនៅឡើយទេ ។
តាមពួកមន្រ្តីអាហ្វហ្កានីស្ថានឱ្យដឹងថា ពួកសកម្មប្រយុទ្ធតាលីបង់ជាង ១០.០០០នាក់បានទម្លាក់ អាវុធ នឹងបានចូលរួមក្នុងដំណើរការសន្តិភាពនឹងការផ្សះផ្សាគ្នាដែលរដ្ឋាភិបាលគាំទ្រក្នុងពេល ៦ឆ្នាំកន្លងទៅនេះ ៕

2008


Tags:

Facebook Comment

Related Articles

Show Buttons
Hide Buttons