មេបញ្ជាការប៉ូលីសថៃ៖ “លោកស្រីយីងឡាក់ប្រើប្រាស់រថយន្ត2 គ្រឿងភៀសខ្លួនតាម Sa Kaew”

1843 Views
September 13, 2017


“យ៉ាងហោចណាស់មានរថយន្តចំនួន 2 គ្រឿងត្រូវបានប្រើប្រាស់សម្រាប់ការភៀសខ្លួនរបស់លោកស្រីយីងឡាក់ស៊ីណាវ៉ាត់ត្រាកាលពីថ្ងៃទី 23 សីហាកន្លងមកនេះ ពោលគឺ 2 ថ្ងៃមុនពេលដែលលោកស្រីត្រូវចូលមកកាន់តុលាការកំពូលដើម្បីស្តាប់សាលក្រមជាលើកចុងក្រោយ” នេះគឺជាការលើកឡើងរបស់លោកមេបញ្ជាការ ស្រីវ៉ារ៉ាប្រាប់ទៅកាន់ CCTV កាលពីម្សិលមិញ។ តាមរយៈលោកមេបញ្ជាការដដែលបានបន្តថា៖ “តាមរយៈរបាយការណ៍គឺដំបូងយីងឡាក់បានធ្វើដំណើរតាមរថយន្តមួយគ្រឿងចេញពីគេហដ្ឋាននៅក្នុងតំបន់ Soi Yothipattana ដោយបានរួមដំណើរជាមួយនឹងស្រ្តី 3 នាក់រួមជាមួយអ្នកបើកបរម្នាក់ទៅកាន់តំបន់ Min Buri បន្ទាប់មកលោកស្រីបានចុះទៅកាន់រថយន្តមួយគ្រឿងផ្សេងទៀតបន្តទៅតំបន់ Sa Kaew”។

ទោះបីជាយ៉ាងណាក៏ដោយលោកមេបញ្ជាការមិនបានបង្ហាញថាលោកស្រី យីងឡាក់អាចនឹងនៅក្នុងតំបន់ Sa Kaew ឬយ៉ាងណានោះទេ។ គួរបញ្ជាក់ថានៅក្នុងពេលឆាប់ៗនេះ លោកនាយករដ្ឋមន្ត្រីថៃ និងឧបនាយករដ្ឋមន្រ្តីនឹងត្រូវបំពេញទស្សនៈកិច្ចស្របតាមការអញ្ជើញរបស់ចក្រភពអង់គ្លេស ក៏ប៉ុន្តែការសហការក្នុងការស្វែងរកលោកស្រីយីងឡាក់គឺនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ស្របពេលដែលប្រទេសអង់គ្លេសក៏ជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលលោកស្រី​យីងឡាក់អាចភៀសខ្លួនទៅ៕


Facebook Comment

Related Articles

Show Buttons
Hide Buttons