វគ្គផ្តាច់ព្រ័ត្រ Tiger Street Football Festival 2016 បញ្ចប់ដោយជោគជ័យ

206 Views
March 14, 2016
Tags:


3

ភ្នំពេញ: ព្រឹត្តិការណ៍ Tiger Street Football Festival 2016 ដ៏អស្ចារ្យនេះបានឈានទៅដល់ដំណាក់កាលកាន់តែរំភើបរីករាយអស្ចារ្យកាលពីថ្ងៃអាទិត្យ ទី១៣ ខែមីនា ដែលជាវគ្គផ្តាច់ព្រ័ត្រ ត្រូវធ្វើឡើងនៅខាងមុខសាលមហោស្រព្យមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ដោយមានការចូលរួមពីទស្សនិកជនរាប់ពាន់នាក់។

បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញរវាង ៩៦ ក្រុមមកពីភ្នំពេញដើម្បីដណ្តើមកៅអីសម្រាប់វគ្គផ្តាច់ព្រ័ត្រ ការប្រកួតនេះជម្រុះយកតែ ៣២ មកពីមណ្ឌលសៀមរាប បាត់ដំបង កំពង់ចាម ព្រះសីហនុ និងភ្នំពេញ ដើម្បីប្រកួតដណើ្តមពានរង្វាន់ក្នុងការប្រកូតបាល់ទាត់ Tiger Street Football Festival 2016។

សម្រាប់វគ្គផ្តាច់ព្រ័ត្រ Tiger Street Football Festival ឆ្នាំ 2016 នេះ មានកីឡាករល្បីលំដាប់ថ្នាក់អន្តរជាតិពីររូប ដែលបានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីនេះ គឺ Melody Donchet និង Moss Wassim ដែលជាម្ចាស់ជើងឯកលំដាប់ពិភពលោកខាងបាល់ទាត់ Freestyle មកពីប្រទេសបារាំង ហើយបានបញ្ចេញសមត្ថភាព និងទេពកោសល្យដ៏អស្ចារ្យនៅក្នុងអំឡុងកម្មវិធីនេះ ដែលបានទាក់ទាញអារម្មណ៍ទស្សនិកជន និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកទៀតផង។

ការប្រកូតបាល់ទាត់ Tiger Street Football Festival ដែលបានប្រារព្ធធ្វើឡើងតាំងពីឆ្នាំ២០១៣ ម្ល៉េះ នៅតែជាកម្មវិធីប្រកួតកីឡាហ្វុតសាល ដែលធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា រៀបចំឡើងដោយស្រាបៀរ Tiger នៅក្នុងបណ្តាប្រទេសជាច្រើន ក្នុងគោលបំណងផ្សព្វផ្សាយពីសកម្មភាពកីឡាសម្រាប់អ្នកស្នេហាវិស័យកីឡា ទូទាំងពិភពលោក។
ក្រៅពីសមកម្មភាពប្រកួតបាល់ទាត់គួរឲ្យរំភើបរីករាយ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ក៏បានផ្តល់ជូនការកម្សាន្តដ៏សប្បាយរីករាយ ជាច្រើនទៀតដូចជា ការបង្ហាញពីសមត្ថភាពផ្សេងៗ និងមានក្រុមនារីរាំដ៏ស្រស់ស្អាត កម្មវិធីល្បែងកម្សាន្ត Tiger Beer Garden ការតាំងលក់ផលិតផល ការប្រគំតន្ត្រីពេលរាត្រីដែលចូលរួមដោយតារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា។

ការបញ្ចូលគ្នាវាងកីឡា និងកម្មវិធីកម្សាន្តផ្សេងៗ បានញាំងឲ្យព្រឹត្តិការណ៍នេះ កាន់តែជក់ចិត្ត និងដក់ជាប់អារម្មណ៍ដល់អ្នកទស្សនា ជាពិសេសផ្តោតលើការលេងបាល់ទាត់ ការកម្សាន្ត និងការជួបជុំមិត្តភក្តិ ។
ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Tiger Street Football Festival 2016 ក្រុមម្ចាស់ជើងឯក ដែលទទួលបានរង្វាន់ទឹកប្រាក់ ១០.០០០ ដុល្លារ ។ ចំពោះជើងឯករងទទួលបានរង្វាន់ទឹកប្រាក់ ៥.០០០ ដុល្លារ ចំណែកឯក្រុមចំណាត់ថ្នាក់លេខ ៣ ទទួលបានរង្វាន់ទឹកប្រាក់ ២.៥០០ដុល្លារ និងក្រុមចំណាត់ថ្នាក់លេខ ៤ ទទួលបានរង្វាន់ទឹកប្រាក់ ១.០០០ ដុល្លារ។
ក្នុងរដូវកាលទីបួនកម្មវិធីTiger Street Football Festival បានបង្ហាញឱ្យឃើញជាថ្មីម្តងទៀតថា ជាការប្រកួតកីឡាហ្វុតសាលធំបំផុតនៅកម្ពុជា តាមរយៈការទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជនរាប់ពាន់នាក់ មកចូលរួមទស្សនាវគ្គផ្តាច់ព្រ័ត្រដែលបានទទួលបានជោគជ័យយ៉ាងធំធេងគួរឲ្យកត់សម្គាល់។
ស្តែងចេញនូវភាពអស្ចារ្យ ដណ្តើមយកក្តីសុបិនអ្នក ជាមួយ Tiger Street Football Festival 2016៕

 


Tags:

Facebook Comment

Show Buttons
Hide Buttons