អភិបាល​រាជធានី​ភ្នំពេញ​ដាក់​ផែនការ អាជ្ញា​ធរមាន​សមត្ថកិច្ច​ការពារ​សុវត្ថិភាព​តាម​វត្ត​អា​រ៉ា​ម​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​

60 Views
September 13, 2017


អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បាន​បញ្ជា​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ខណ្ឌ យកចិត្តទុកដាក់​បន្ថែ​ម​ទៀត ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព ឱ្យ​បានល្អ​បំផុត នៅតាម​វត្ត​អា​រ៉ា​ម នៅក្នុង​ពិធីបុណ្យ​បិណ្ឌ​ភ្ជុំ​នេះ ព្រោះថា​មាន​ពុទ្ធ បរិ​ស័​ទ្ទ​ជាច្រើន បាន​នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួន​ទៅ​ប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស ក្រែង​មាន​ទមិឡ​អ​ន្តិ​រ​ថី មានគំនិត​យាយី​ដោយ​ប្រកា​ណាមួយ​។​
​ការដាក់​បទបញ្ជា​បែបនេះ​របស់លោក​អភិបាល​រាជធានី​ភ្នំពេញ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១២ កញ្ញា​ឆ្នាំ​២០១៧​ក្នុងឱកាស​អញ្ជើញ​សូត្រមន្ត​និង​ស្តាប់​ធ​ម៏​ទេស​ស្នា ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​៨ នៅ​វត្ត​ជេដ្ឋា​ឧ​ត្ត​ម ហៅ​វត្ត​គ្រួស ដែល​ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ជាមួយ​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​។​
​លោក​អភិបាល​បាន​មានប្រសាសន៍ថា ជា​ទំលាប់​របស់​ខ្មែរ​យើង ក្នុង​រដូវ​បុណ្យ​បិណ្ឌ​ភ្ជុំ​ភាគច្រើន​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ ធ្វើ​បុណ្យទាន​នៅតាម​វត្ត​អា​រ៉ា​ម​និង​ជួបជុំ​ញ្ញាតិ សណ្តាន​នៅតាម​ស្រុកកំណើត ធ្វើឱ្យ​រដ្ឋបាល​រាជធានី​មាន​បន្ទុក​រាង​ស្រាល​បន្តិច រួមទាំង​ចរាចរ​ផងដែរ​។​
ជាមួយគ្នា​នោះដែរ លោក​អភិបាល​ក៏បាន​លើកឡើង​ពី​ការស្នើសុំ​របស់​គណបក្ស​នយោបាយ​មួយចំនួន ដែល​បាន​ស្នើសុំ​មក​រដ្ឋា​បាល​រាជធានី ដើម្បី​ធ្វើ​ពិធី​បង្សុកូល​
​នៅ​ទីតាំង​តម្កល់​ធាតុ ឬ កន្លែង​បញ្ចុះសព ដែល​ខុសពី​ទំនៀម​ទំលាប់​ខ្មែរ ក្នុងឱកាស​បុណ្យ​បិណ្ឌ​ភ្ជុំ ដោយ​ពិធីបុណ្យ​នេះ គេ​តែងតែ​យក​ចង្ហាន់ និង​ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ​នៅក្នុង​វត្ត ដើម្បី​ឧទ្ទិស​មហាកុសល​ដល់​បុព្វការី​ជន ក្រែង​ឃ្លា​តទៅ​កើន​ក្នុងឋាន​សមរម្យ​ណាមួយ​។ ចំណែក​ពួកគាត់​បែរជា​មកសុំ​ធ្វើ​នៅតាម​កន្លែង​ដែល​មិនត្រូវ​ធ្វើទៅ​វិញ ពោលគឺ ខុស​ទិសដៅ ប្រ​ណៃ​ណី និង​សាសនា​របស់​ខ្មែរ​យើង​។ កន្លងមក​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិនដែល​ហាមឃាត់​ពួកគាត់​ទេ ក្នុងការ​ធ្វើ​ពិធី​បង្សុកូល​នៅតាម​ចេ​តី​យ៍ ឬ​ផ្នូរ​ដូចជា​ការស្នើ​ធ្វើ​នៅ​ថ្ងៃទី​៣០​មិនា​ជាដើម​។​
​លោក​បញ្ជាក់ថា ទាក់ទិន​នឹង​ករណីនេះ មិនមែន​រដ្ឋបាល​រាជធានី​មិន​គិតគូ​ត​ពី​ការគោរព​បូជា​នោះទេ តែ​សុំ​ឱ្យធ្វើ​អ្វី​ទៅតាម​ទំនាម​ទំលាប់ ប្រពៃណី និង​សាសនា​របស់​ជាតិ កុំ​ធ្វើ​អ្វី ដែល​ផ្ទុយ​ពី​សាសនា​របស់​ខ្មែរ​យើង គ្រា​ដែល​កម្ពុ​ជាមាន​បុណ្យទាន​ជាច្រើន និង​មាន​អត្ថន័យ​ខុសៗ​គ្នា ប្រារ​ព​ធ្វើ​ទិ​តាំង​ក៏​ខុសគ្នា​ដែរ​។​
​ទាក់ទិន​នឹង​ការ​លើកឡើងថា មាន​គណបក្សនយោបាយ​មួយចំនួន​លើកឡើងថា មិន​ចូលរួម​បោះឆ្នោត នៅពេល​ខាងមុខ ខណៈ​រដ្ឋាភិបាល​បាន​ចាប់ខ្លួន​លោក កឹម សុខា ដែល​មានទោស​ក្បត់ជាតិ និង​មានការ​ចូលរួម​ពី​បរទេស​នោះ លោក ឃួ​ង ស្រេង បញ្ជាក់ថា នោះ​ជា​សិទ្ធិ​របស់​បក្សនយោបាយ សម្រាប់​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​តាំងពី​ឆ្នាំ​១៩៩៣​មកម្ល៉េះ ដែលមាន​គណបក្ស​ជាច្រើន​បាន​ចូលរួម សម្រាប់​អាណត្តិ​នេះ ការបោះឆ្នោត បើទោះជា​គណបក្ស​ណាមួយ​មិន​ចូលរួម ក៏​មិន​បញ្ហា​អ្វី​ដែរ សំខាន់​ឱ្យតែ​មាន​គណបក្ស​ចាប់ពី​២​ឡើងទៅ​គឺអាច​ដំណើរការបាន​ហើយ​។​
​លោក​បញ្ជាក់ទៀតថា ប្រជាជន​ខ្មែរ​ឆ្អែតឆ្អន់​នឹង​សង្គ្រាម និង​មានបទពិសោធន៍​ពីអ្វី​ដែលជា​បញ្ហា​បង្ករ​ឱ្យមាន​ភ្លើងសង្គ្រាម ដូច្នេះ​ប្រជាជន​ខ្មែរ​មិន​ត្រូវការ​សង្គ្រាម ឬ​បដិវត្ត​ពណ៌​ស្អី​នោះទេ គឺ​ត្រូវការ​ប្រទេស​មាន​សន្តិភាព មាន​ស្ថេរភាព ការអភិវឌ្ឍន៍ ពោលគឺ​រស់នៅ​ដោយ​សុខ​ដុ​ម្យ​រមនី​ដែល​កម្ពុជា កំពុងមាន នឹង​ទើបតែ​ទទួលបាន​ក្នុងអំឡុង​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ​៕

Facebook Comment

Related Articles

Show Buttons
Hide Buttons