អស់សំណើចនឹងអាវក្រៅដីរបស់ក្លឹបអង់គ្លេសទាំង៣ ស្ទើរតែដូចគ្នាបេះបិទ

63 Views
September 13, 2017


ក្លឹបកំពូលទាំង៣ រួមមាន Chelsea, Manchester City និង Tottenham Hotspurs បានចេញម៉ូដ ឯកសណ្ឋានក្រៅទឹកដីទី៣ (third kit) ថ្មីស្រឡាងរបស់ខ្លួន កាលពីថ្មីៗនេះ។ អ្វីដែលអ្នកគាំទ្របានផ្ទុះសំណើច ហួសចិត្តនោះគឺ ម៉ូដអាវទាំង៣ពិតជាស្រដៀងគ្នាខ្លាំងមែនទែន ខុសតែពណ៌បន្ដិចបន្ដួចប៉ុណ្ណោះ។ អ្នកខ្លះបានរិះគន់ ក្រុមហ៊ុន Nike ដែលជាអ្នកផលិតឯកសណ្ឋាននេះ ថា Nike ខ្ជិលនឹងរចនាម៉ូដ ពោលគឺ “copy & paste” តែម្ដង ហើយគ្រាន់តែប្ដូរពណ៌ ពីខ្មៅ ទៅ ស្វាយ និង បៃតង។ សូមបញ្ជាក់ដែរថា​ អាវក្រៅទឹកដីទី៣ នេះ នឹងត្រូវប្រើប្រាស់នៅ Champions League ពេលដែល Chelse, Man City និង Spurs លេងក្រៅទឹកដី។ ចុះប្រិយមិត្តយល់យ៉ាងណាដែរ ពេលដែលអាវស្រដៀងគ្នាបែបនេះ?

 

 


Facebook Comment

Show Buttons
Hide Buttons