អាម៉េរិកប្តេជ្ញាប្រើគ្រប់សមត្ថភាពដែលមានប្រឆាំងកូរ៉េខាងជើង

71 Views
March 2, 2016


ដោយដកស្រង់សម្តីក្រសួងការពារប្រទេសក្រុងសេអ៊ូលនោះ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់រាយការណ៍ពីថ្ងៃចន្ទថា អាម៉េរិកបានប្តេជ្ញាប្រើគ្រប់សមត្ថភាពការពារ ដែលមានក្នុងស្ថានការណ៍ បន្ទាន់នៅលើឧបទ្វីបកូរ៉េ ដើម្បីការពារកូរ៉េខាងត្បូង ។
ការសន្យានេះត្រូវបានធ្វើឡើងដោយភាគីអាម៉េរិក ក្នុងអំឡុងកិច្ចប្រជុំគ្រាអាសន្នបន្ទាន់ ដែលផ្អែកលើការពិភាក្សាគ្នាប្រចាំឆ្នាំរួមមួយ ( TTX ) រវាងក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីងតោន ដែល បានធ្វើឡើងនៅឯមូលដ្ឋានកងកម្លាំងអាកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ។ វាជាកិច្ចប្រជុំ គ្រាអាសន្នជាបន្ទាន់លើកទី៥រវាងសម្ព័ន្ធមិត្តទាំងពីរ ។
កិច្ចប្រជុំគ្រាអាសន្នជាបន្ទាន់ ដែលបានបើកធ្វើក្នុងឆ្នាំ ២០១១ ធ្វើឡើងនៅពេលមានភាព តានតឹងកើនឡើងនៅលើឧបទ្វីបនេះ បន្ទាប់ពីការសាកល្បងនុយក្លេអ៊ែរ លើកទី៤របស់កូរ៉េខាង ជើង កាលពីថ្ងៃទី៦ខែមករា នឹងការបាញ់រ៉ុក្កែត រយៈឆ្ងាយជាបន្តបន្ទាប់ក្រោយមកទៀត កាលពីថ្ងៃ ទី៧ខែកុម្ភៈ ដែលពួកអ្នកនៅខាងក្រៅចាប់ទុកថា ជាការសាកល្បង បច្ចេកវិទ្យាមីស៊ីលផ្លោងមួយ ដែលគេបានហាមឃាត់ ។
ភាគីអាម៉េរិកបានអនុញ្ញាតឱ្យពួកមន្ត្រីយោធាកូរ៉េខាងត្បូង ដែលកំពុងធ្វើទស្សនកិច្ច ទស្សនាការបាញ់សាកល្បងមីស៊ីលនុយក្លេអ៊ែរ Minuteman-3 គ្មានប្រដាប់អាវុធមួយរបស់អាម៉េរិក ដែលត្រូវបានគេធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ។
ពួកមន្ត្រីអាម៉េរិកក៏បានពន្យល់ផងដែរ អំពីដំណើរការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់ បែករយៈឆ្ងាយ B-52 អាម៉េរិកនៅលើឧបទ្វីបកូរ៉េក្នុងស្ថានការណ៍គ្រាអាសន្ន ព្រមទាំងសមត្ថភាព អាវុធនុយក្លេអ៊ែររបស់អាម៉េរិក ។
កងកម្លាំងរួមបញ្ចូលគ្នារបស់កូរ៉េខាងត្បូង នឹងអាម៉េរិកបានគ្រោងចាប់ផ្តើមល្បែងសង្គ្រាម ប្រចាំឆ្នាំរួមរបស់ពួកគេក្នុងប្រទេសកូរ៉េខាងត្បូងនៅដើមខែមីនា រហូតដល់ខែមេសា ដែលកូរ៉េខាង ជើងបានថ្កោលទោសថា ជាការសមមួយសម្រាប់ការចូលលុកលុយទៅខាងជើង ។
យោធាអាម៉េរិកគេរាយការណ៍ថា គ្រោងប្រើប្រាស់នាវាផ្ទុកយន្តហោះសមត្ថភាពនុយក្លេអ៊ែរមួយគ្រឿង ព្រមទាំងទ្រព្យសម្បត្តិជាយុទ្ធសាស្ត្រដទៃទៀតជាផ្នែកនៃការបង្ហាញកម្លាំងដល់កូរ៉េ ខាងជើង ៕

Logo - Mekong Journal


Facebook Comment

Related Articles

Show Buttons
Hide Buttons