រន្ធត់ចិត្តណាស់ មិនគួរណាប្អូនស្រីគិតខ្លីចឹងសោះ
By: Hary Hardbird | On: September 10th, 2017

តាមរយៈគណនីហ្វេសបុកឈ្មោះ ” ចៅ ស្រទោបចេក” បានឲ្យដឹងថាមានករណីធ្វើអត្តឃាតចងករសម្លាប់ខ្លួននៅក្នុងភូមិ​ត្រពាំងទួល ​ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជនរងគ្រោះគឺជាសិស្សដែលទើបតែទទួលដំណឹងលទ្ធផលនៃការប្រលងសញ្ញាប័ត្រទុតីយភូមិ។ តាមការរៀបរាប់របស់ប្រភពដដែលបានឲ្យដឹងថាហេតុផលដែលបានធ្វើយុវតីខាងលើសម្រេចចងករសម្លាប់ខ្លួនគឺដោយសារតែទទួលបាននូវលទ្ធផលមិនគាប់ប្រសើរក្នុងការប្រលង។ យើងខ្ញុំជាក្រុមការងារនៃសាព័ត៌មានមេគង្គ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនេះ ហើយក៏អំពាវនាវទៅដល់យុវជន យុវតីផ្សេងៗ​កុំគិតខ្លីដូច្នេះ ​ពីព្រោះថាការប្រលងធ្លាក់មិនមែនមានន័យថា​បរាជ័យក្នុងជីវិតនោះឡើយ៕  

Show Buttons
Hide Buttons