ការកសាងទំនុកចិត្តលើផលិតផលខ្មែរ

210 Views
May 30, 2016


13241232_1200746153271594_821360948015358618_n

ដើម្បីឱ្យទីផ្សារពិភពលោកមានទំនុកចិត្តមកលើផលិត ផលរបស់ខ្មែរ ក្រសួងពាណិជ្ជកម្មបានស្នើឱ្យពាណិជ្ជករនិងផលិតករទាំងអស់ ត្រូវវេចខ្ចប់ផលិតផល របស់ ខ្លួនប្រកបដោយគុណភាពនិងអនាម័យខ្ពស់។ ការស្នើបែបនេះនៅក្នុងសិក្ខាសាលាស្តីពីការកសាងទំនុកចិត្តលើផលិតផលខ្មែរ ដែលបានប្រារព្ធឡើងនៅខេត្តសៀមរាបកាលពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៦។
ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលបានអញ្ជើញចូលរួមនៅក្នុងសិក្ខាសាលានោះ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះកម្ពុជាមានទីផ្សារអន្តរជាតិសំខាន់ៗ ក្រៅពីសហគមន៍សេដ្ឋកិច្ចអាស៊ាន តាមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដូចជាទីផ្សារនៅសហគមអឺរ៉ុប អាម៉េរិក កាណាដា និងជប៉ុន។
កន្លងទៅថ្មីៗនេះកម្ពុជាក៏បានចុះអនុស្សរណៈយោគយល់គ្នាជាមួយប្រទេសចិនលើការនំាចេញដំឡូងមី និងអង្គរ ទៅកាន់ប្រទេសចិន និងអនុស្សរណៈយោគយល់គ្នាលើការនំាចេញផ្លែស្វាយកម្ពុជាទៅកាន់ ប្រទេសកូរ៉េផងដែរ។
ឯកឧត្តម ឈួន ដារ៉ា បានបន្តឱ្យដឹងទៀតថា បច្ចុប្បន្ននេះក្រសួងពាណិជ្ជកម្មក៏កំពុងតែខិតខំចរចាបើកច្រកទីផ្សារបន្ថែមទៀត ក្រោមក្របខ័ណ្ឌភាពជាដៃគូសេដ្ឋកិច្ចទូលាយដើម្បីឱ្យទំនិញកម្ពុជាអាចជ្រៀតចូលទីផ្សារ អន្តរជាតិបានកាន់តែធំទូលាយ ប៉ុន្តែអ្វីដែលសំខាន់គឺពាណិជ្ជករ និងផលិតករ ដែលកំពង់ផលិត ផលិតផល របស់ខ្មែរទំាងអស់ត្រូវវេចខ្ចប់ប្រកប ដោយគុណភាពនិងអនាម័យខ្ពស់ជាមុនសិន។
លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប ដែលបានចូលរួមនៅក្នុងសិក្ខាសាលានោះដែរ បានមានប្រសាសន៍ឱ្យដឹងដែរថា ជាការពិតណាស់ការកសាងទំនុកចិត្តលើផលិតផលខ្មែរ គឺជាផ្នែកមួយដ៏សំខាន់ព្រោះបានតម្រង់ទិសឆ្ពោះទៅរកការគំាទ្រ និងលើកកម្ពស់ផលិតផលក្នុងស្រុក។ លោក គឹម ឆៃហៀង បានបន្តថា បើទោះបីបច្ចុប្បន្ននេះផលិតផលក្នុងស្រុក មិនទាន់អាចផ្គត់ផ្គង់នៅលើទីផ្សារបានគ្រាប់គ្រាន់ក៏ពិតមែន ប៉ុន្តែផលិត ផលខ្មែរជាពិសេសនៅក្នុងខេត្តសៀមរាប បាន និងកំពុងមានការវិវត្តពីការផលិតគ្រាន់ តែសម្រាប់ ហូប មកជាការផលិតសម្រាប់ផ្គត់ផ្គង់ដល់បណ្តាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងប្រើប្រាស់ក្នុង ស្រុកប្រកបដោយគុណភាព តាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងវិស័យកសិកម្មនិងពាណិជ្ជកម្ម ផងដែរ។ លោកអភិបាលរងខេត្តនឹងរំពឹងថា កម្ពុជាអាចធ្វើឱ្យទីផ្សារពិភពលោកមានទំនុកចិត្តបានមកលើ ផលិតផល ខ្មែរកាន់តែខ្លំាងតាមរយៈការផលិតប្រកប ដោយគុណភាពនិងការវេចខ្ចប់មានអនាម័យខ្ពស់៕
ដោយ ហង្ស សៀក

AKP


Facebook Comment

Show Buttons
Hide Buttons