នារីក្រសួងព័ត៌មានក្នុងដំណើរឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ

113 Views
March 1, 2016


13454040_1544750432498376_63680366_n

ក្រោយពីមានកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹក នាំប្រកបដោយគតិបណ្ឌិតបានធ្វើឱ្យចំនួនស្ត្រីមានតួនាទីនៅតាមក្រសួង ស្ថាប័ន ទទួលបាន កំណើនខ្ពស់ជាបន្តបន្ទាប់ ដោយបានចូលរួមក្នុងវិស័យនយោបាយ ត្រូវបានការពារក្រោម ប្រព័ន្ធច្បាប់ជាមូលដ្ឋាន និងរស់នៅស្ថិតក្រោមការធានាដោយធម្មនុញ្ញ សមធម៌យេនឌ័រនោះ ស្ត្រីមានការយល់ដឹងកាន់តែច្រើនឡើង អំពីឧបសគ្គទាំងឡាយដែលបានបន្ទុចបង្អាក់ដល់ការ ធ្វើឱ្យសម្រេចបាននូវសមភាពយេនឌ័រ និងរបៀបដោះស្រាយរាល់ឧបសគ្គទាំងនោះបាន ថែមទៀតផង។
នេះបើតាមប្រសាសន៍របស់ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ក្នុងដំណើរទស្សនកិច្ចឈ្វេងយល់នៅខេត្តកោះកុង ដែលឯកឧត្តមបានដឹកនាំនារីក្រសួង ប្រមាណជាជាង១០០នាក់ នៃអគ្គនាយកដ្ឋានទាំង៥ ចំណុះឱ្យក្រសួងព័ត៌មានកាលពី ចុងសប្តាហ៍។
នារីក្រសួងព័ត៌មានជារៀងរាល់ឆ្នាំដោយមានការជ្រោមជ្រែងឧបត្ថម្ភគាំទ្រពីឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំជាច្រើននាក់ទៀតនោះ បានផ្ដល់ឱកាសឱ្យនារីក្រសួងព័ត៌មានបាន ទៅទស្សនកិច្ចនៅបណ្ដាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឈ្វេងយល់ និង អភិវឌ្ឍន៍ខ្លួនក្នុងដំណើរឆ្ពោះទៅមុខ ឱ្យសមស្របទៅនឹងជីវភាពរស់នៅរបស់សង្គម ក៏ដូចជាការងារសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងចំណេះដឹងទូទៅដែលទាក់ទង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការរួមចំណែកលើកស្ទួយតម្លៃនារីឱ្យ បានសមស្របទៅនឹងសង្គមដូចបណ្ដាប្រទេសនានាដែលជឿនលឿន និងដើម្បីរម្លឹកពីកា រតស៊ូរបស់ស្ត្រីក្នុងការទទួលបានសិទ្ធិ និងការទទួលស្គាល់នូវតម្លៃនៃការចូលរួមដោយស្មើ ភាពក្នុងការអភិវឌ្ឍគ្រួសារក៏ដូចជាប្រទេសជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ តែងតែយកចិត្តទុកដាក់ និងតាមដានជាប្រចាំនូវ រាល់សកម្មភាពរបស់នារីក្រសួងដែលកំពុងប្រតិបត្តិការការងារនៅក្នុងក្រសួងទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ ដូចនេះសកម្មភាពរបស់សមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ប្រចាំក្រសួងព័ត៌មាន ដែលបានខិតខំប្រឹងប្រែងតស៊ូបំពេញភារកិច្ច ក្នុងស្មារតីសាមគ្គី ភាព និងប្រកបដោយសមត្ថភាពជំនាញខ្ពស់ ក្នុងការរួមណែកធ្វើឱ្យសកម្មភាពរបស់នារី ក្រសួងព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយមានការរីកចម្រើន ក្នុងការផ្ដល់ព័ត៌មានដល់ប្រជា ពរដ្ឋយល់ដឹងអំពីព្រឹត្តិការណ៍សំខាន់ៗអំពីការវិវត្តរីកចម្រើនរបស់ប្រទេសជាតិ។
សម្រាប់ការប្រារព្ធពិធីអបអរសាទរខួបទី១០៥ ទិវានារីអន្តរជាតិ៨មីនាឆ្នាំ ២០១៦នេះ ក្រសួងកិច្ចការនារី ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើក កម្ពស់ស្ថានភាពស្ត្រីនៅកម្ពុជាបានជ្រើសរើសប្រធានបទ «វិនិយោគលើសមភាពយេនឌ័រ ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព »៕

 


Facebook Comment

Show Buttons
Hide Buttons