មន្ត្រីអគ្គស្នងការដ្ឋាននគរបាលជាតិថារាជធានីភ្នំពេញនាំមុខគេលើបទល្មើសបើកបរមាន ជាតិស្រវឹង

386 Views
March 1, 2016


13453612_1544751039164982_472034620_n

ឯកឧត្តមឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្តាប់ ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អះអាងថា រាជធានីភ្នំពេញបាន នាំមុខ គេលើបទល្មើស បើកបរមានជាតិស្រវឹងខ្ពស់ជាងបណ្តាខេត្តដទៃទៀតនៅក្នុង ព្រះរាជាណាចក្រ កម្ពុជា។
ឯកឧត្តមឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ថា រាជធានីភ្នំពេញ បានឈរលើលេខរៀងលំដាប់ ទីមួយពាក់ព័ន្ធនឹង ការបើកបរប្រើប្រាស់គ្រឿងស្រវឹង បន្ទាប់ពីខេត្តកំពង់ចាម កណ្តាល និង ខេត្ដព្រះសីហនុ។
ឯកឧត្តមបាន បន្តថា ក្នុងរយៈពេលមួយខែ នៃខែកុម្ភៈនេះ មន្រ្តីនគរបាល ចរាចរណ៍បាន ចាប់អ្នកបើកបរដោយមានជាតិស្រវឹងសរុបចំនួន៤.០០០នាក់ នៅទូទាំងប្រទេស ក្នុងនោះ មនុស្សចំនួន២០០នាក់ លើសជាតិអាកុលខ្ពស់ត្រូវបានបញ្ជូនខ្លួនទៅតុលាការ។
ឯកឧត្តមបានបញ្ជាក់ថា អ្នកប្រើប្រាស់គ្រឿងស្រវឹងហើយបើកបរ ត្រូវបានឃាត់ខ្លួនគឺមានអាយុ ក្រោម៣០ ឆ្នាំ ដែលភាគច្រើនជាអ្នកបើកបរបញ្ជាម៉ូតូ និងអ្នកមានមុខរបរជាកម្មករ។
ឯកឧត្តមឧត្តមសេនីយ៍ឯកបានលើកឡើងទៀតថា ប្រតិបត្តិការចុះត្រួតពិនិត្យគ្រឿងស្រវឹង ក្នុងពេលបើកបរនេះ ដែរក៏បានចូលរួមចំណែកក្នុងការកាត់បន្ថយបទល្មើស ឧក្រិដ្ឋបាន មួយចំនួនធំផងដែរ។
ជាមួយគ្នានេះ នគរបាលនឹងបន្តធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកឱ្យមាន ប្រសិទ្ធភាព ដើម្បីរួមចំណែកក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ដែលបណ្តាល មកពីគ្រោះថ្នាក់ ចរាចរណ៍ ក្នុងពេលបើកបរ៕

រុន វាសនា


Facebook Comment

Show Buttons
Hide Buttons