ការនាំចេញឧស្ម័នធម្មជាតិទៅអឺរ៉ុបចំនេញជាងអាស៊ី

118 Views
June 30, 2016
Tags: ,


18

វ៉ាស៊ីនតុន៖ មន្រ្តីរដ្ឋបាលថាមពល EIA លោក Adam Sieminski បានអះអាងថា ការនាំ ចេញនូវ ឧស្ម័នធម្មជាតិទៅលក់នៅប្រទេសអឺរ៉ុប ជាយុទ្ធសាស្រ្តល្អមួយ ពិសេសក្រោយ ការបញ្ចប់ការសាងសង់វិទ្យាស្ថានចាំបាច់មួយចំនួននៅឆ្នេរសមុទ្រខាងកើតអាមេរិក។

«ប្រទេសមួយចំនួនបង្ហាញពីចំណាប់អារម្មណក្នុងការចង់ទិញឧស្ម័នធម្មជាតីពី សហរដ្ឋអាមេរិក មានដូចជាប្រទេស ប្រេស៊ីល និង ឈីលី តែក្នុងនោះក៏មានប្រទេស អាស៊ីមួយចំនួនដែរដូចជា ជប៉ុន ចិន និង កូរ៉េខាងត្បូង ក៏ដូចជាប្រទេសប៉ែកអឺរ៉ុប ប៉ុន្តែ ការនាំចេញទៅអឺរ៉ុបមានប្រយោជន៏ជាង ពិសេសក្រោយការសាងសង់មួយវិទ្យាស្ថាន ចាំបាច់នៅតាមឆ្នេរភាគខាងកើត» លោក Adam Sieminski និយាយ។

តាមរយៈរបាយការណ៏រដ្ឋបាលថាមពល EIA ឆ្នាំ ២០១៦ បរិមាណឧស្ម័នធម្មជាតិ មានច្រើន ធៀបនឹង តម្រូវការតិចតួចទូទាំងពិភពលោក។ ទោះបីតម្រូវការមានការ កើនឡើង ១,៥% ក្នុងមួយឆ្នាំ រយៈពេល ៥ ឆ្នាំជាប់គ្នាក៏ដោយ គេនៅយល់ថា តម្រូវការ ឧស្ម័នធម្មជាតិមានតិចនៅឡើយ ព្រោះគេបានរំពឹងទុកថា នឹងមានកំណើន ២% យ៉ាងតិច។ ការផលិតបរិមាណច្រើនរបស់សហរដ្ឋអាមេរិក និង អូស្រ្តាលី និងទាញតម្លៃ ឧស្ម័នធម្មជាតិ អោយធ្លាក់ចុះ ហើយប្រទេសដទៃនឹងងាកមកប្រើប្រាស់ប្រភព ថាមពលថ្មី នេះ។ ការនាំ ចេញទៅប្រទេសអឺរ៉ុប មានភាពទាក់ទាញជាងដោយសារ វានឹងជួយរឹតបន្តឹង សហប្រតិបត្តិការ អឺរ៉ុបនិងអាមេរិក។ ការផ្តល់ជូនប្រភពថាមពលថ្មីនេះមានន័យ ថា អឺរ៉ុប អាចកាត់បន្ថយការពឹងផ្អែកលើរុស្ស៊ីដើម្បីទទួលបានថាមពលប្រើប្រាស់។ ទោះយ៉ាងណា ក៏ដោយ តម្លៃនៃការដឹកជញ្ជូនពីអាមេរិកទៅអឺរ៉ុបមានតម្លៃថ្លៃ និង តម្រូវ អោយមាន ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមច្រើន។

By: Sputnik


Tags: ,

Facebook Comment

Show Buttons
Hide Buttons