អត្ថប្រយោជន៍នៃផ្លែប័រចំពោះ សុខភាព និង សម្រស់

749 Views
March 6, 2016
Tags:


ផ្លែប័រជាផ្លែឈើម្យ៉ាងដែលគេប្រើសម្រាប់ចម្រាញ់យកប្រេង និងពិសារ ។ វាមានដាំច្រើននៅអាស៊ី ហើយម្រាប់កម្ពុជាមានដូចជានៅ ខេត្តរតនគីរី និងមណ្ឌលគីរីជាដើម ។

អត្ថប្រយោជន៍នៃផ្លែប័រដូចជា៖
– ជួយឲ្យខួក្បាលមានសុខភាពល្អ
– ជួយដល់ ចលនាបេះដូង
– សម្បូរវីតាមីនហ្វូលិចអាស៊ីត (B9) ជួយឲ្យភ្នែកភ្លឺល្អ
– សម្រួលដល់សម្ពាធឈាម
– បង្ការការឡើងជាតិ ស្ករក្នុងឈាម
– ប្រឆាំងនឹងការរលាកផ្សេងៗ
– មានសារធាតុធ្វើឲ្យស្បែកស្អាតវ័យក្មេង
– សម្រូលដល់ការរំលាយអាហារ
– ធ្វើអោយសក់លូតលាស់លឿន
– បង្ការជំងឺមហារីក និងបង្កើនចំណង់ផ្លូវភេទ។

គុណប្រយោជន៍ស្បែកដទៃទៀត៖
កិនសាច់ប័រឱ្យម៉ត់ និងលាបវាទៅលើរាងកាយរបស់អ្នក។ ទុកវាឱ្យបាន ១០ ទៅ១៥នាទី ហើយបន្ទាប់មកងូតទឹកក្ដៅឧណ្ហៗដើម្បីលាងជម្រះ។ ជាតិប្រេងនឹងជ្រាបចូលក្នុងស្បែក និងធ្វើឱ្យស្បែករបស់អ្នកទន់រលោង។ លាបសាច់ប័រកិនម៉ត់ទៅលើស្បែកមុខរបស់អ្នក ដើម្បីកម្ចាត់ចោលនូវសញ្ញានៃភាពចាស់ ឬលាយផ្លែប័រជាមួយនឹងទឹកឃ្មុំស្រស់ និងទឹកដោះគោជូរដើម្បីចៀសផុតពីកោសិកាស្បែកងាប់ ដើម្បីធ្វើឱ្យស្បែកទន់ម៉ត់រលោង និងក្មេងជាងវ័យ។ ប្រសិនបើអ្នកប៉ះនឹងពន្លឺថ្ងៃយូរ សូមលាបសាច់ផ្លែប័រដោយផ្ទាល់ ទៅលើស្បែក ដែលរងការប៉ះពាល់នោះ ដើម្បីធ្វើឱ្យធូរស្រាលការឈឺចាប់៕


Tags:

Facebook Comment

Show Buttons
Hide Buttons