ការជក់បារីនៅតាមទីសាធារណៈនិងទីប្រជុំជននឹងទទួលការ ផាកពិន័យ តាមផ្លូវច្បាប់

261 Views
March 9, 2016
Tags:


KH-Gov 19

នៅក្រសួងសុខាភិបាលកាលពីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦នេះ មានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ក្នុងបំណងជំរុញការលើកកម្ពស់យល់ដឹងរបស់អាជ្ញាធរពាក់ព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយអំពីទម្រង់ គោល នយោបាយហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្ម ការលើកកម្ពស់ និងការឧបត្ថម្ភផលិតផល ថ្នាំជក់ ដើម្បីរួមគ្នាទប់ស្កាត់ការប្រើប្រាស់ផលិត ផលថ្នាំជក់។
ឯកឧត្តមវេជ្ជបណ្ឌិត អ៊ឹង ភិរុណ រដ្ឋលេខាធិការក្រសួងសុខាភិបាលមានប្រសាសន៍ថា រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំ ឯកឧត្តមសូមគាំទ្រពេញទំហឹង ដោយឯកឧត្តម យល់អំពីអត្ថប្រយោជន៍ នៃខ្យល់បរិសុទ្ធដែលមិន ប៉ះពាល់ដល់សុខភាព ដូចជាបណ្តាលមកពីផ្សែងបារីជាដើម ហេតុនេះបានជានៅក្នុង Facebook របស់ឯកឧត្តមក្តី នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្តី ឯកឧត្តម តែងបានជំរុញឱ្យ ប្រជាពលរដ្ឋមាន សុខភាពល្អ ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការទប់ស្កាត់ការ ប្រើប្រាស់ផលិតផល ថ្នាំជក់នេះ។
ឯកឧត្តមបញ្ជាក់ថា ការជក់បារីមិនមែនយល់ថាជក់ហើយ ជាទម្លាប់ស្រួលខ្លួនមានសុខភាពល្អនោះទេ។ តាមពិតគ្រោះថ្នាក់ណាស់ ក្នុងចំណោមអ្នកជក់១០នាក់ មាន៩នាក់បានស្លាប់ក៏មាន។ ឯកឧត្តមក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធជួយចូលរួមទប់ ស្កាត់ពីផលប៉ះពាល់ នៃផ្សែងបារីនេះ ដែលធ្វើឱ្យ ខូចបរិស្ថានខ្យល់នៅជុំវិញខ្លួនយើង។
លោកស្រីបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព បានលើកឡើងថា ការជក់បារី នៅតាមទីសាធារណៈ និងទីប្រជុំជន នឹងត្រូវទទួលការផាកពិន័យ ព្រោះថា ការជក់បារីជាការមិន គោរព សិទ្ធិអ្នកដទៃ ជាអំពើមិនសមរម និងគ្មានសីលធម៌ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកនៅជុំវិញខ្លួន។ លោកស្រីវេជ្ជបណ្ឌិតបន្ត បារីជាអាហារផ្សែង ដែលមិនត្រឹមធ្វើខ្លួនឯងជាអ្នកជក់ខូចសុខភាពនោះទេ តែផ្សែង បារីវាបានបង្កផលវិបាកជាខ្លាំងដល់មនុស្សដែលនៅក្បែរៗខ្លួនជាអ្នកជក់ទៀត។
លោកស្រីវេជ្ជបណ្ឌិតបន្ថែមថា “យើងត្រូវការអប់រំប្រជាពលរដ្ឋមិនឱ្យជក់បារីនៅទីសាធារណៈឱ្យយល់ដឹងទាំងអស់គ្នា ហើយឱ្យដូរឥរិយាបថ ពីការជក់បារីជារឿងធម្មតា ការជក់បារីជាអាហារផ្សែងធ្វើឱ្យខូចបរិស្ថានអ្នកជិតខាង ដែលជាទង្វើមិនសមរម្យ មិនគោរពអ្នកដទៃ ខ្វះសីលធម៌ក្នុងខ្លួន មានតែធ្វើការពង្រឹងផ្នែកច្បាប់បែបហ្នឹងទេ ទើបអាចផ្លាស់ប្ដូរ សង្គមយើងទាំងមូលបាន” ហើយដើម្បីវិធានការច្បាប់មានប្រសិទ្ធភាព ជាបន្តបន្ទាប់ក្រសួង នឹងធ្វើការ បណ្តុះបណ្តាលមន្ត្រីអធិការកិច្ច សម្រាប់តាមដានត្រួតពិនិត្យការជក់បារីនៅតាមទីកន្លែងសាធារណៈ និងទីប្រជុំជន។
លោក មុំ គង់ ប្រធានអង្គការចលនា ដើម្បីសុខភាពកម្ពុជា បានថ្លែងថា “ផ្សាយពា ណិជ្ជកម្មផលិតផល ថ្នាំជក់តាមប្រព័ន្ធផ្សព្វផ្សាយជារូប ឬជាអក្សរ ឬជាសំឡេងតាមរយៈវិទ្យុ ទូរទស្សន៍ សារព័ត៌មាន ទស្សនាវដ្ដី ស៊ីឌី វីស៊ីឌី ឌីវីឌី សេវាប្រៃសណីយ៍ សេវាទូរគមនាគមន៍ និងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតត្រូវហាមឃាត់”។
នៅក្នុងសេចក្តីព្រាង អនុក្រឹត្យការហាមឃាត់ជក់បារី នឹងធ្វើការផាកពិន័យកម្រិត ស្រាលដល់បុគ្គល ជក់បារី នៅកន្លែងហាមឃាត់ ២០.០០០រៀល (ពីរម៉ឺនរៀល) ដោយឡែក ចំពោះម្ចាស់កន្លែង ដែលមិនព្រមបិទ សញ្ញាហាមជក់បារី ឬនៅតែបន្តដាក់បង្ហាញចានគោះបារី នឹងពិន័យ ៥០.០០០រៀល(ប្រាំម៉ឺនរៀល) ៕

 

 


Tags:

Facebook Comment

Show Buttons
Hide Buttons