កញ្ចែខ្មៅវាយលុកដែនសមុទ្រៈ ការរញ្ជួយដីគួរឲ្យរន្ធត់ត្រៀមកើតឡើង ?

315 Views
March 7, 2016
Tags:


 

9

ប្រជាពលរដ្ឋនៅតំបន់នោះ កំពុងមានការភ័យរន្ធត់ គ្រាឃើញហ្វូងកញ្ចែខ្មៅគ្របដណ្តប់លើតំបន់ឆ្នេរសមុទ្រចំណុះ resort Mar de Ajo ចម្ងាយពីរដ្ឋធានី Buenos Aires (អាហ្សង់ទីន) និង San Bernardo ប្រមាណ ៤៩ គីឡូម៉ែត្រ ប៉ុណ្ណោះ ។

10
គេនៅពុំទាន់ដឹងពីមូលហេតុដែលហ្វូងសត្វកញ្ចែខ្មៅនេះ វាយលុកមកលើឆ្នេរសមុទ្រអាហ្សង់ទីន នេះទេ ប៉ុន្តែ លើបណ្តាញសង្គម មនុស្សមួយចំនួនបានលើកឡើងពីការប៉ាន់ស្មានថា នេះជាប្រផ្នូលអាក្រក់ ព្រោះតែទីកន្លែងរស់នៅរបស់ពួកកញ្ចែខ្មៅនេះរងការគំរាមកំហែង ។ ហេតុការណ៍នេះ អាចបណ្តាលមកពីបញ្ហាអាចកើតមាននូវរញ្ជួយផែនដីដ៏ខ្លាំងក្លាមួយ ទើបធ្វើឲ្យពួកវាសម្រុកស្វែងរកកន្លែងសុវត្ថិភាព ។

11មតិខ្លះលើកឡើងថាៈ វាអាចវារចេញពីរន្ធ ហើយត្រូវខ្យល់គួចទម្លាក់ ប្រោះពួកកញ្ចែទាំងនេះ ភាគច្រើនគឺងាប់អស់ហើយ ។
អ្នកវិទ្យាសាស្ត្របកស្រាយបញ្ជាក់ថាៈ កញ្ចែខ្មៅវាអាចមានជីវិតប្រមាណ ២ ឆ្នាំ ប្រសិនរស់ក្នុងដី និងចេញមកក្រៅ ដើម្បីបន្តពូជ ។ គេច្រើនឃើញវាចេញមកក្រាបពង អំឡុងខែ មករា រៀងរាល់ឆ្នាំ ។

12

 

ថ្វីបើខ្លាច តែពួកគេនៅមកចាប់កញ្ចែទាំងនេះយកទៅលក់
ចំពោះផ្នែកវេជ្ជសាស្ត្របូរាណវិញ គេថា សារធាតុដែលកញ្ចែខ្មៅនេះបញ្ចេញមក មានប្រសិទ្ធភាពសំរាប់បង្កើនប្រព័ន្ធការពាររាងកាយ, ប្រឆាំងតបជំងឺមហារីក, AIDs, ហឺត និងទឹកនោមផ្អែម ។
ហេតុនេះឯង ទើបតាម Online គេឃើញពលរដ្ឋនៅទីនោះ បានឃោសនាលក់កញ្ចែខ្មៅក្នុង១គីឡូក្រាម តម្លៃដល់ទៅ ៤៦ ផោនដ៍ ៕


Tags:

Facebook Comment

Show Buttons
Hide Buttons