សួនសត្វនៅជ្រលង Gaza ក្លាយជា “សួនខ្មោចសត្វ” គួរឲ្យ…ខ្លាច

172 Views
March 9, 2016
Tags:


ផ្ទៃមុខបង្កប់នូវភាពឈឺចាប់ នៃសាកសពក្រៀមស្វិត គ្មានព្រលឹង កំពុងដេកដួលរដូករណេល លើផ្ទៃដីខ្សាច់ដ៏ក្តៅហែង… ។ ភាពសាហាវព្រៃផ្សៃនៃសង្គ្រាម បានប្រែក្លាយសួនសត្វ Khan Younis ទាំងមូល ទៅជាទីបញ្ចុះសពដ៏អាក្រក់បំផុត នៅលើពិភពលោក ។
សួនសត្វ Khan Younis ត្រូវបានលោក Mohammed Awaida បង្កើតនៅឆ្នាំ ២០០៧ ដោយចំណាយអស់ប្រាក់រាប់សែនដុល្លារ ។ ប៉ុន្តែ បានត្រឹម១ឆ្នាំប៉ុណ្ណោះ សួនសត្វនេះបានបាត់បង់អស់នូវពពួកសត្វរហោរស្ថាន ដោយសារការបាញ់ផ្លោងដាក់គ្នា រវាងអ៊ីស្រាអែល និងបាឡេស្ទីន ។
លោក Awaida ឲ្យដឹងថា ការបាញ់ផ្លោងដាក់គ្នាអូសបន្លាយរយៈពេល ៣ សប្តាហ៍ របស់អ៊ីស្រាអែល ធ្វើឲ្យលោក និងបុគ្គលិក ពុំហ៊ានទៅកាន់ទីនោះ ។ ហេតុនេះ ពពួកសត្វឃុំក្នុងទ្រុង បានងាប់ដោយសារតែ… អត់ឃ្លាន ។

4

 

ក្នុងបំណងសង្គ្រោះអ្វីៗដែលនៅសេសសល់ នោះលោក Awaida បានអប់សាកសពសត្វទាំងឡាយ ដែលទើបនឹងងាប់ ។ លោកចាប់ធ្វើកិច្ចការនេះពីឆ្នាំ ២០០៩ ហើយក៏យកវាទៅដាក់តាំង ដោយមានសពសត្វទាំងអស់ ៦៥ ក្បាល ។
ឥឡូវ អង្គការ Four Paws របស់បណ្ឌិត Amir កំពុងចាប់ផ្តើមសកម្មភាពនៅទីនោះឡើងវិញ តាំងពីអំឡុងឆ្នាំ ២០១៤ ដោយបាននាំយកសត្វរហោរស្ថានផ្សេងៗប្រមាណ ១០០ ក្បាល មកចិញ្ចឹមនៅសួនសត្វ ៣ ក្នុងនោះមាន “សួនសត្វខ្មោច” Khan Younis ៕ ដោយ៖ កណិការ
ខាងក្រោមនេះជាទិដ្ឋភាពនៃ “សួនសត្វ-ខ្មោចសត្វ” និងសកម្មភាពអប់សពសត្វដែលនៅសេសសល់៖

5

7

8

12

9

10

13

14

11

 


Tags:

Facebook Comment

Show Buttons
Hide Buttons