អត្ថប្រយោជន៍ របស់ដំឡូងបារាំង ចំពោះសម្រាប់ និង សុខភាព

243 Views
March 9, 2016
Tags:


ដំឡូងបារាំង គឺជាដំណាំមើមមួយប្រភេទ ដែលគេដាំដុះច្រើនបំផុត នៅលើពិភពលោក
ព្រោះតែវាសម្បូរទៅដោយ កាបូអ៊ីដ្រាត និងកាឡូរី ដែលផ្តល់ទៅឲ្យរាង្គកាយ បានយ៉ាងល្អ។

ចង់ដឹងថា ដំឡូងបារាំង មានអត្ថប្រយោជន៍យ៉ាងណានោះ សូមអានអត្ថបទខាងក្រោម ៖

១. ដំឡូងបារាំង គឺជាប្រភពដែលសម្បូរទៅដោយ វីតាមីន C, វីតាមីន B6, ទង់ដែង, ម៉ង់ហ្គាណែស, និងជាតិសរសៃនៃរបបអាហារ។

២. មានរស់ជាតិផ្អែម តែមានកម្រិតកាឡូរី និងជាតិខ្លាញ់ ទាបសមរម្យ និងជាប្រភពដ៏សម្បូរបែបនៃ សារធាតុ បេតាការ៉ូទីន ប៉ូតាស្យូម និងវីតាមីន A។

៣. ជាអាហារដែលមាន ប្រសិទ្ធិភាពបំផុត ក្នុងសម្រាប់ការផលិតថាមពល ហើយថាមពលដែលបានមកពីដំឡូងបារាំង គឺត្រូវបានរក្សាទុកជាglycogen នៅក្នុង សាច់ដុំ និងថ្លើម ដែលវាមានតូនាទីជា ថាមពលដែលអាចប្រើបាន ងាយស្រួលក្នុងអំឡុងពេលយូរ ដោយការធ្វើលំហាត់ប្រាណ។ នេះគឺជាមូលហេតុ ដែលវាគឺជាផ្នែកមួយ ដ៏សំខាន់នៃរបបអាហារកីឡាករ។

៤. មានកម្រិតសូដ្យូមទាប ហើយវាស្ទើរតែគ្មានជាតិខ្លាញ់ ដែលងាយស្រួលក្នុងការរំលាយអាហារ ហើយវាគឺជាអាហារ សម្រកទំងន់ដ៏ល្អ។

៥. មានប្រសិទ្ធិភាព ក្នុងការព្យាបាលដំបៅក្រពះ និងការលាកពោះវៀនធំ។

៦. មានគុណប្រយោជន៍ ក្នុងការព្យាបាលឬសដូងបាត បានដោយសារតែវា មានផ្ទុក ជាតិសរសៃខ្ពស់។

៧. អាចជួយការពារ ជំងឺមហារីកក្រពេញជាលិកា និងមហារីកសរីរាង្គ ដោយសារតែវាបានផ្ទុកទៅដោយ វីតាមីន A ខ្ពស់។

៨. ជាជំរើសអាហារដ៏ល្អ សម្រាប់អ្នកជំងឺទឹកនោមផ្អែម ព្រោះវាអាចជួយគ្រប់គ្រង កម្រិតជាតិស្ករនៅក្នុងឈាម។

៩. ជួយពង្រឹងការទប់ទល់ ទៅនឹងជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ រីឯសារធាតុប៉ូតាស្យូម ដែលមាននៅក្នុងដំឡូងបារាំង អាចជួយរក្សាតុល្យភាព សារធាតុរាវ និងអេឡិចត្រូ នៅក្នុងកោសិការាងកាយបាន។

១០. អាចជួយនៅក្នុងមុខងារ ធម្មតានៃបេះដូង និងការរក្សាការពិនិត្យលើសម្ពាធឈាម បានថែមទៀតផង៕

18

 


Tags:

Facebook Comment

Show Buttons
Hide Buttons