ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​តេ បង្កើន​ចំណងទាក់ទង​ជាមួយ​ចិន​និង​រុស្ស៊ី

57 Views
September 28, 2016


1

លោក រ៉ូឌ្រីហ្គោ ឌូធឺតេ ប្រធានាធិបតីហ្វីលីពីន

កាលពីថ្ងៃចន្ទ លោក រ៉ូឌ្រីហ្គោ ឌូធឺតេ ប្រធានាធិបតីហ្វីលីពីន បាននិយាយថា លោកនឹងបង្កើនចំណងទាក់ទងឲ្យកាន់តែ ជិតស្និទ្ធជាមួយចិននិងរុស្ស៊ី ខណៈដែលរដ្ឋាភិបាលរបស់លោកបានដើរជិតដល់ “ ចំណុចមួយដែលមិនអាចបកក្រោយវិញបាន” ចំពោះទំនាក់ទងដែលកាន់តែមានភាពអាប់អូរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក។

លោក រ៉ូឌ្រីហ្គោ ឌូធឺតេ បាននិយាយថា លោកនឹង បង្កើនចំណងទាក់ទងពាណិជ្ជកម្មជាមួយ ចិននិងរុស្ស៊ី ហើយបានសន្យាបើកចំហសម្រាប់ វិស័យឧស្សាហក្មគ្រប់ផែ្នកទាំងអស់នៅប្រទេសហ្វីលីពីនចំពោះប្រទេសទាំង២នេះ។

លោក  រ៉ូឌ្រីហ្គោ ឌូធឺតេ  បាននិយាយថា លោកបាននិយាយរួចហើយជាមួយ លោក
ឌីមីទ្រី មេដវ៉េដេវ នាយករដ្ឋមន្ត្រីរុស្ស៊ី អំពីការស្វែងរកជំនួយពីរុស្ស៊ី  ដោយនិយាយថា លោកនឹងនិយាយផងដែរជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដើម្បីពិភាក្សាអំពីបញ្ហានេះ នៅពេលដែលលោកធ្វើទស្សនកិច្ចផ្លូវរដ្ឋមួយ នៅពេលឆាប់ៗនេះ។

ការប្រកាសរបស់មេដឹកនាំហ្វីលីពីនរូបនេះ បានកើតឡើង ស្របពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងហ្វីលីពីន មានភាពល្អក់កករនឹងគ្នា  ដោយសារតែការនិយាយជេរប្រមាថរបស់លោក រ៉ូឌ្រីហ្គោ ឌូធឺតេ ដែលនៅតែបន្តកើតមានជាបន្តបន្ទាប់ប្រឆាំងប្រទេសជាសម្ព័ន្ធមិត្ត ដ៏យូរអង្វែងនេះ។

ចាប់តាំងពី  ប្រធានាធិបតីអាមេរិក  លោក បារ៉ាក់ អូបាម៉ាបានសម្តែងការរិះគន់ចំពោះការកាប់សម្លាប់ មនុស្សដ៏ច្រើនដោយសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់រដ្ឋាភិបាលហ្វីលីពីមកនោះ លោក  រ៉ូឌ្រីហ្គោ ឌូធឺតេ បានរិះគន់សហរដ្ឋអាមេរិកជាសាធារណៈនៅសុន្ទរកថាជាបន្តបន្ទាប់របស់លោក ដោយនិយាយថាខ្លួន(អាមេរិក) មិនមានសិទ្ធិអំណាចអ្វីក្នុងការនិយាយរិះគន់ លោកនោះទេ ៕


Facebook Comment

Show Buttons
Hide Buttons