ផ្លែកន្ទួតមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព

128 Views
March 10, 2016
Tags:


12

ផ្លែកន្ទួតសម្បូរទៅដោយវីតាមីន C, ប្រូតេអ៊ីន, ជាតិសរសៃ និងសារធាតុខនិជ ។

– ប្រភពវីតាមីន C៖ ផ្លែកន្ទួតមានកម្រិតវីតាមីន C ខ្ពស់ជាងពពួកផ្លែក្រូចទៅទៀត។ វាមានកម្រិតវីតាមីន C ខ្ពស់ជាងផ្លែចក្រូចដល់ទៅ ៣០ដង។ ការស្រាវជ្រាវបានរកឃើញថាវីតាមីន C អាចកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺផ្តាសាយ, ដើរតួរជាសារធាតុធម្មជាតិប្រឆាំងនឹងអ៊ីសស្តាមីន និងជំនួយដល់ប្រព័ន្ធភាពស៊ាំ។ ដើម្បីទទួលបានវីតាមីន C ពេញលេញពីផ្លែកន្ទួត អ្នកត្រូវពិសារវាទាំងស្រស់។

– អង់ទីអុកស៊ីដង់៖ អាហារដែលសម្បូរទៅដោយអង់ទីអុកស៊ីដង់អាចការពារពីរ៉ាឌីកាល់សេរីដែលបង្ករគ្រោះថ្នាក់ធ្ងន់ធ្ងរជាច្រើនដល់សុខភាព រួមមានជំងឺមហារីកផងដែរ។ ផ្លែកន្ទួតគឺជាផ្លែឈើដែលសម្បូរទៅដោយសារធាតុអង់ទីអុកស៊ីដង់ ដូចជា quercetin (ដែលមានក្នុងផ្លែប៉ម), អាស៊ីត gallic និង អាស៊ីត ellagic (ដែលមានក្នុងតែបៃតង) និង corilagin។

– ប្រឆាំងនឹងជំងឺមហារីក៖ ការសិក្សារស្រាវជ្រាវមួយដែលបានសិក្សាដោយអ្នកស្រាវជ្រាវនៅប្រទេសជប៉ុនបានរកឃើញថាទឹករបស់ផ្លែកន្ទួតអាចបង្ករការលូតលាស់នៃកោសិកាមហារីក។ កោសិកាដែលមានប្រតិកម្មល្អបំផុតជាមួយនឹងទឹកកន្ទួតគឺកោសិការបស់ក្រពះ ស្បែក និងស្បូន។

– ប្រឆាំងនឹងបញ្ហារលាក៖ ផ្លែកន្ទួតត្រូវបានគេដឹងថាមានគុណសម្បត្តិព្យាបាលបញ្ហារលាក ដូចជា បញ្ហារលាកច្រមុះ និងភ្នែក ហើយវាក៏ត្រូវបានគេរកឃើញថាអាចកាត់បន្ថយបញ្ហារលាកដែលបង្ករឡើងដោយបញ្ហាសន្លាក់ផងដែរ។

– គុណសម្បត្តិផ្សេងៗរបស់ផ្លែកន្ទួត៖ មិនថាអ្នកញ៉ាំវាទាំងស្រស់ឬក្រៀម ឬលាយជាមួយនឹងថ្នាំរុក្ខជាតិផ្សេងទៀត ឬប្រើជាគ្រឿងបន្ថែមរសជាតិនោះទេ ផ្លែកន្ទួតគឺជាផ្លែឈើមួយដែលមានគុណសម្បត្តិជាច្រើនចំពោះសុខភាព។ ការស្រាវជ្រាវបានបង្ហាញថា វាអាចជួយបង្ការរ៉ាឌីកាល់សេរី, ប្រឆាំងជំងឺមហារីក និងកាត់បន្ថយការរលាកដែលបង្ករមកពីជំងឺផ្សេងៗ។ វាថែមទាំងជួយគ្រប់គ្រងការបញ្ចេញចោល និងជួយព្យាបាលបញ្ហាទល់លាមក ព្រោះវាសម្បូរទៅដោយជាតិសរសៃ និងជួយបង្ការជំងឺកាតារ៉ាក់ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមដោយការរារាំង aldose reductase ដែលជាសមាសធាតុបង្ករឲ្យមានជំងឺកាតារ៉ាក់។ ផ្លែកន្ទួតក៏អាចជួយកាត់បន្ថយបញ្ហាស្ត្រេសផងដែរ។ វាក៏ត្រូវបានគេរកឃើញថាដើរតួជាថ្នាំងងុយគេង ដែលជួយដល់ការគេង, ការសម្រាករបស់សាច់ដុំ និងមានប្រសិទ្ធភាពធ្វើឲ្យអារម្មណ៍ស្ងប់៕

5041


Tags:

Facebook Comment

Show Buttons
Hide Buttons