ស្រ្តីគួរតែរួមចំណែកឲ្យបានច្រើននៅក្នុងវិស័យកីឡា

76 Views
October 5, 2016
Tags:


1045998301

កីឡាគឺជាវិស័យមួយដ៏ពេញនិយមដែលមានប្រទេសជាច្រើននៅក្នុងពិភពលោកបាននឹងកំពុង ធ្វើការអភិវឌ្ឍ។ដោយឡែកយុវនារីជនជាតិប៉ាឡេស្ទីនដែលមានអាយុ 20 ឆ្នាំ Daniya Al-Masry ដែលកំពុងរស់នៅភាគខាងត្បូងនៃតំបន់ Gaza ប្រទេសប៉ាឡេស្ទីនបានបង្ហាញពីឆន្ទះរបស់នាងថា៖ “ស្រ្តីគួរតែត្រូវបានចូលរួមចំណែកឲ្យបានច្រើនក្នុងវិស័យកីឡា ពីព្រោះវាមិនត្រឹមតែជួយឲ្យមនុស្សមានសុភាពល្អនោះទេ តែវាក៏ជាចំណែកមួយដែលផ្តល់ឱកាសឲ្យស្រ្តីបញ្ចេញសមត្ថភាពរបស់ពួកគេផងដែរ”។ ទោះបីជាយ៉ាងណាក៏ដោយ Daniya បង្ហាញពីអារម្មណ៍សោកស្តាយ និងខកចិត្តរបស់នាងផងដែរដោយសារតែបទបញ្ជារនៅក្នុងវិស័យកីឡាមួយចំនួនបានកើតមាននូវការរើសអើងចំពោះសំលៀកបំពាក់របស់កីឡាការនីដែលមានបំណងចូលរួមដែលនេះជាហេតុផលធ្វើឲ្យស្រ្តីដែលចង់ចូលរួមបែជាត្រូវបាត់បង់ឱកាសទៅវិញ។ ជាចុងក្រោយនាងក៏បានបង្ហាញពីមហិច្ឆិតារបស់ខ្លួនថានៅថ្ងៃណាមួយនាងនិងចូលរួមប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ ដើម្បីស្វែងរកកិត្តិយសសម្រាប់ជាតិរបស់នាង៕


Tags:

Facebook Comment

Show Buttons
Hide Buttons