KMH CHAMPIONS LEAGUE កាន់តែ​ធ្វើឱ្យ​អ្នកគាំទ្រ ទន្ទឹងរង់ចាំ​ការប្រកួត​សប្ដាហ៍​ថ្មី​

304 Views
November 5, 2016


ក្រុមអ្នកនិយមទស្សនាបាល់ទាត់រាប់ពាន់នាក់ កំពុងតែទន្ទឹងរង់ចាំការមកដល់  នៃការប្រកួតបាល់ទាត់ពាក់កណ្តាលអាជីព ខេអឹមអេក ឆាមពាន លីគ ( KMH CHAMPIONS LEAGUE) សប្ដាហ៍ថ្មី ដែលជាការប៉ះគ្នា រវាងដានីញែល អេហ្វស៊ី ទល់នឹងយុវជនកំពង់ចាម

lower56555-logo

ចំណាប់អារម្មណ៍និងភាពអន្ទះសារ ពុះកញ្ជ្រោលឡើង ពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍ ខណៈការទាត់បញ្ចូលទីគ្នា ទៅវិញទៅមក ១០ គ្រាប់ រវាង GCS និង Avatar កាលពីសប្តាហ៍មុន កាន់តែធ្វើ KMH CHAMPIONS LEAGUE បង្កើនភាពទាក់ទាញរបស់ខ្លួន ទៅកាន់អ្នកគាំទ្រ ឱ្យទន្ទឹងរង់ចាំការប្រកួត រឹតតែឆាប់ចូលមកដល់។

លោក សំណព្វ ប្រធានផ្នែកកីឡា នៃស្ថានីយទូរទស្សន៍ ភីអិនអិន បានលើកឡើងថា៖ «កាលពីសប្តាហ៍មុន មានអ្នកចូលរួមទស្សនា ការប្រកួតបាល់ទាត់ ពាក់កណ្តាលអាជីព KMH CHAMPIONS LEAGUE នៅកីឡដ្ឋាន KMH Park យ៉ាងច្រើនកុះករ បូករួមទាំងការបង្ហាញ សមត្ថភាពប្រជែង យ៉ាងស្វិតស្វាញ ពិសេសបច្ចេកទេស បំប៉ោងសំណាញ់ទី របស់ក្រុមនីមួយៗយ៉ាងល្អ ធ្វើឱ្យចំនួនអ្នកគាំទ្រ រឹតតែមានសន្ទុះកើនឡើង គួរអោយកត់សម្គាល់»។

lowe%e1%9e%9f%e1%9e%9f%e1%9e%9fr-logo

អ្នកគាំទ្រព្រឹត្តិការណ៍បាល់ទាត់ ពាក់កណ្ដាលអាជីព KMH Champions League ជាច្រើនពាន់នាក់ រំពឹងថា ការតតាំងគ្នា លើសមរភូមិវាលស្មៅ ដណ្ដើមយក ៣ ពិន្ទុ រវាង ដានីញែលអេហ្វស៊ី និង យុវជនកំពង់ចាម នាថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ នឹងក្លាយជាទស្សនីយភាព ដ៏ជក់ចិត្តបំផុតសម្រាប់ពួកគេ។

លោក សំណព្វ អះអាងថា លោកមានជំនឿចិត្តខ្ពស់ថា គ្រប់ក្រុមទាំងអស់ សុទ្ធតែមានកម្រិតបច្ចេកទេស ប្រហាក់ប្រហែលគ្នា តែបានផ្ដល់ភាគរយខ្ពស់ ទៅក្រុមចាស់វស្សា Daniel FC ថាអាចយកពិន្ទុពី យុវជនកំពង់ចាម បាន។ បែបណាក្ដី ប្រធានផ្នែកកីឡាដដែលនេះ នៅតែមានសុទិដ្ឋិនិយមថា ជំនួបដ៏កក្រើកនេះ នឹងមានភាពស្វិតស្វាញបំផុត ហើយក្រុមខ្លាំង នឹងទទួលបានជ័យជម្នះ។ ប្រិយមិត្តនិយមគាំទ្រ កីឡាបាល់ទាត់ អាចចូលរួមទស្សនា ដោយផ្ទាល់ និងឥតគិតថ្លៃ នៅកីឡាដ្ឋាន KMH Park ដែលឋិតនៅតាម បណ្តោយផ្លូវវេង ស្រេង ឬទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ ភីអិនអិន រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីវេលាម៉ោង ៤:០០-៦:០០ល្ងាច៕

lower-logo


Facebook Comment

Show Buttons
Hide Buttons