ប្រជាពលរដ្ឋ​ហ្វីលីពីន តវ៉ា​មុខ​ព្រះបរមរាជវាំង ប្រឆាំង​ប្រធានាធិបតី​ហ្វីលីពីន

509 Views
December 12, 2016


នៅ ព្រឹក ថ្ងៃទី ១២ ខែធ្នូ នេះ ប្រជាពលរដ្ឋ ហ្វីលីពីន រស់នៅ កម្ពុជា ចំនួន ៦ នាក់ បាននាំគ្នា មក ធ្វើការ សម្តែង មតិ នៅមុខ ព្រះបរមរាជវាំង សម្តែង ការមិន ពេញចិត្ត ចំពោះ គោលនយោបាយ ដែល ដាក់ចេញ ដោយ លោក ឌ្រី ហ្គោ រ៉ូ ឌូ តឺ តេ (Drigo Rao Duterte) ប្រធានាធិបតី ទី ១៦ របស់ សាធារណរដ្ឋ ហ្វីលីពីន ពាក់ព័ន្ធ សង្គ្រាម ប្រឆាំង ជាមួយ ថ្នាំញៀន និង ទាមទារ ឲ្យ រដ្ឋាភិបាល គោរព សិទ្ធិមនុស្ស និង ការបាញ់សម្លាប់ ប្រជាពលរដ្ឋ ដោយសារតែ បញ្ហា ថ្នាំញៀន … ។

ការតវ៉ា នេះ គឺមាន ការលើក បដា ទាមទារ ឲ្យ មានការ គោរព សិទ្ធិមនុស្ស និង ពាក់ មុខ ផងដែរ ។ បន្ទាប់ពី ធ្វើការ តវ៉ា បាន មួយសន្ទុះ ប្រជាពលរដ្ឋ ហ្វីលីពីន ទាំងនោះ បាន រត់ ឡើងលើ រ៉ឺម៉ក ជិះ ចេញ ពីមុខ ព្រះបរមរាជវាំង ដោយសារតែ ក្រុម សណ្តាប់ធ្នាប់ ទៅ សួរ ។

ការតវ៉ា នេះ បានធ្វើ ឡើង មុន មួយថ្ងៃ នៃ ដំណើរ ទស្សនកិច្ច របស់ ប្រធានាធិបតី ហ្វីលីពីន មកកាន់ កម្ពុជា នៅ ថ្ងៃទី ១៣ ខែធ្នូ ស្អែក នេះ ។

បើ យោងតាម សេចក្តី ជូន ព័ត៌មាន របស់ ក្រសួងការបរទេស និង សហ ប្រតិ ប តិ្ត ការ អន្តរជាតិ បាន ឲ្យ ដឹងថា តប តាម ការអញ្ជើញ របស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា លោក រ៉ូ ឌ្រី ហ្គោ ឌូ តឺ តេ ប្រ ធា នាធ បិ តី នៃ សាធារណរដ្ឋ ហ្វីលីពីន នឹង ដឹកនាំ គណៈប្រតិភូ អញ្ជើញ មក បំពេញ ទស្សនកិច្ច ផ្លូវរដ្ឋ នៅ កម្ពុជា ពីថ្ងៃ ទី ១៣ ដល់ ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៦ ។

ក្រសួងការបរទេស បាន បន្តថា លោក រ៉ូ ឌ្រី ហ្គោ ឌូ តឺ តេ នឹង ចូល ក្រាបបង្គំ គាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា នៅ ព្រះបរមរាជវាំង ។ លោក រ៉ូ ឌ្រី ហ្គោ ឌូ តឺ តេ ក៏ នឹង ជួបពិភាក្សា ទ្វេភាគី ជាមួយ សម្តេច អគ្គ មហា សេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ផងដែរ ។ បន្ទាប់មក ថ្នាក់ដឹកនាំ ទាំងពីរ នឹង ធ្វើជា សាក្សី ក្នុង ពិធី ចុះហត្ថលេខា លើ ឯកសារ ចំនួន ពីរ រួមមានៈ អនុស្សរណៈ ស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការ ប្រយុទ្ធ ប្រឆាំង ឧក្រិដ្ឋកម្ម ឆ្លងដែន និង អនុស្សរណៈ នៃ កិច្ចព្រមព្រៀង ស្តីពី កិច្ចសហប្រតិបត្តិការ លើ វិស័យ កីឡា ៕


Facebook Comment

Show Buttons
Hide Buttons