ក្រុមនិស្សិតទន្តពេទ្យ សុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី

34 Views
December 13, 2016
Tags:


ក្រុមនិស្សិតទន្តពេទ្យ ទន្តបណ្ឌិត ជាច្រើននាក់ តំណាងឲ្យនិស្សិត ១.០៤០ នាក់ បាននាំគ្នាទៅមុខវិមានសន្តិភាព នៅវេលាម៉ោង ១០ ព្រឹក ថ្ងៃទី១៣ ខែធ្នូ នេះ ដើម្បីស្នើនាយករដ្ឋមន្ត្រី ធ្វើវិសោធនកម្ម មាត្រា៤  នៃច្បាប់ស្តីពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ដើម្បីកុំអនុញ្ញាត ឲ្យទន្តគិលានុបដ្ឋាក មានសិទ្ធិបើកបន្ទប់ ថែទាំជំងឺមាត់ធ្មេញ ឯកជនដោយឯករាជ្យបាន។

ជាមួយគ្នានេះ ក្រុមនិស្សិត សូមឲ្យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិចារណាលើ ការស្នើសុំ ធ្វើវិសោធនកម្ម មាត្រា ៤ នៃច្បាប់ ស្តីពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈ សុខាភិបាល ពីព្រោះការអនុញ្ញាត ឲ្យទន្តគិលានុបដ្ឋាក មានសិទ្ធិបើកបន្ទប់ ថែទាំជំងឺមាត់ធ្មេញ ឯកជននេះ ពុំមែនជាជម្រើសល្អនោះទេ៕

niset1

niset2


Tags:

Facebook Comment

Show Buttons
Hide Buttons