ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី បាន​យកចិត្ត​ដាក់​ដល់ កុមារ​រាប់រយ​នាក់ តាមរយៈ​គម្រោង សុខភាព​ល្អ

260 Views
December 13, 2016
Tags:


ក្នុងនាម ជា ធនាគារពាណិជ្ជ ឈានមុខ គេ មួយ នៅ កម្ពុជា ដែល ផ្តោតលើ ការកសាង ហិរញ្ញវត្ថុ ឲ្យ រឹងមាំ និង យូរអង្វែង សម្រាប់ អតិថិជន របស់ខ្លួន ធនាគារ ស៊ី អាយ អិ ម ប៊ី ភីអិលស៊ី ( ធនាគារ CIMB) តែងតែ យកចិត្តទុកដាក់ ខ្ពស់ លើ សកម្មភាព ទំនួល ខុសត្រូវ សង្គម ដែលជា ផ្នែក មួយ ជួយ ត្រឡប់ ទៅដល់ សហគមន៍ វិញ នៅ ប្រទេស កម្ពុជា ។

ក្នុង ឆ្នាំ ២០១៦ នេះ តាមរយៈ គម្រោង ” សុខភាព ល្អ ជាមួយ ស៊ី អាយ អិ ម ប៊ី ” ធនាគារ បាន ចុះ អប់រំ អំពី សុខភាព អនាម័យ ចែករំលែក សម្ភារៈ សិក្សា និង គ្រឿង បរិភោគ ជួយ កសាង បណ្ណាល័យ សាលារៀន ព្រមទាំង ដាំ កូនឈើ ដើម្បី បរិស្ថាន ក្នុងចំណោម កុមារ រាប់រយ នាក់ តាម សហគមន៍ នានា ក្នុង បណ្តា ខេត្ត មួយចំនួន ។

បើតាម សេចក្តីប្រកាស ព័ត៌មាន របស់ ធនាគារ ស៊ី អាយ អិ ម ប៊ី នៅ ថ្ងៃទី ១៣ ខែធ្នូ នេះ ថា ជាមួយគ្នានេះ លោកស្រី អ៊ុំ ចិន្តា ភក្តី ជា នាយិកា ធនធានមនុស្ស របស់ ធនាគារ CIMB បាន ឲ្យ ដឹងថា ៖ ” ក្នុងឆ្នាំនេះ យើង សម្រេចបាន សកម្មភាព ទំនួល ខុសត្រូវ សង្គម របស់ ធនាគារ គួរ ឲ្យ កត់សម្គាល់ ដែល បានរួម ចំណែក ដល់ ការលើកកម្ពស់ ការអប់រំ សុខភាព អនាម័យ និង បរិស្ថាន ទៅដល់ កុមារ តាម សហគមន៍ ។ វា គឺជា ទស្សនៈវិស័យ របស់ ធនាគារ ស៊ី អាយ អិ ម ប៊ី ដែល ត្រូវ បានកំណត់ យ៉ាងច្បាស់ លាស់ ពី ស៊ី អាយ អិ ម ប៊ី គ្រុប ក្នុង ការជួយ ដល់ សហគមន៍ ឲ្យ ទទួលបាន អត្ថប្រយោជន៍ យូរអង្វែង ប្រកបដោយ និរន្តរភាព ” ។

ជាការ ពិត រណាស់ ក្នុង រយៈពេល ១ ឆ្នាំ កន្លងទៅនេះ ធនាគារ ស៊ី អាយ អិ ម ប៊ី បានរៀបចំ កម្មវិធី សប្បុរសធម៌ របស់ខ្លួន នៅតាម សាលារៀន និង មណ្ឌលកុមារ ចំនួន ៦ រួមមាន សាលាបឋមសិក្សា បដិមាករ សាលាបឋមសិក្សា ដីដុះ សាលាបឋមសិក្សា រលាក់ មជ្ឍមណ្ឌល កុមារ សន្តិ ភាព ទី ១ បុរី កុមារកំព្រា ខេត្តបាត់ដំបង ១ និង អង្គការ Allkids ។ មិនតែប៉ុណ្ណោះ កម្មវិធី សប្បុរសធម៌ នេះ ក៏មាន ការចូលរួម យ៉ាង ផុសផុល ពី បុគ្គលិក និង ថ្នាក់ដឹកនាំ របស់ ធនាគា រ CIMB ផងដែរ ។

ក្នុងនោះ លោក លី សុវណ្ណ រតនៈ ជា បុគ្គលិក និង អ្នកស្ម័គ្រចិត្ត មួយរូប ក្នុង កម្មវិធី ទំនួល ខុសត្រូវ សង្គម របស់ ធនាគារ CIMB បានបង្ហាញ អារម្មណ៍ ផ្ទាល់ខ្លួន ថា ៖ ” នេះ គឺជា កម្មវិធី ដ៏ ល្អ មួយ ដែល ធនាគារ បាន បង្កើត ឡើង ។ វា ជួយ បង្កើត នូវ វប្បធម៌ ចែករំលែក តាមរយៈ ការជួយ ដល់ សហគមន៍ និង ក្មេងជំនាន់ក្រោយ ។ ហើយ ខ្ញុំ ពិតជា សប្បាយរីករាយ ដែល បាន ក្លាយជា ផ្នែក មួយ នៃ កម្មវិធី សប្បុរសធម៌ នេះ ។ ខ្ញុំ នឹងចូលរួម សកម្មភាព ទំនួល ខុសត្រូវ សង្គម នេះ នា ឆ្នាំក្រោយ ផងដែរ ” ។

តាមរយៈ ការឧបត្ថម្ភ ពី គម្រោង ” សុខភាព ល្អ ជាមួយ ស៊ី អាយ អិ ម ប៊ី ” របស់ ធនាគារ ស៊ី អាយ អិ ម ប៊ី លោក សេង សុខា ដែលជា អ្នកតំណាង នៃ មជ្ឈមណ្ឌល កុមារ សន្តិភាព ទី ១ បាន ឲ្យ ដឹងថា ៖ ” ការឧបត្ថម្ភ របស់ ធ នាគារ ស៊ី អាយ អិ ម ប៊ី បាន ជួយ ដល់ មណ្ឌល របស់ យើង មួយចំណែក ធំ តាមរយៈ សម្ភារៈ សិក្សា និង គ្រឿង បរិភោគ ជាដើម ដែលជា តម្រូវ ការចាំបាច់ របស់ ក្មេងៗ ក្នុង មណ្ឌល ។ ដូច្នេះ ខ្ញុំ ជឿថា ធនាគារ ស៊ី អាយ អិ ម ប៊ី នឹង បន្តសកម្មភាព មនុស្សធម៌ របស់ខ្លួន កាន់តែច្រើន ថែមទៀត មិន សម្រាប់តែ មណ្ឌលរ បស់ យើងខ្ញុំ ប៉ុណ្ណោះ ទេ គឺ សម្រាប់ កុមារ ក្រីក្រ ជាច្រើន ទៀត ក្នុងប្រទេស កម្ពុជា ” ។

គួរ រំលឹក ផងដែរ ថា តាំងពី ចាប់ផ្តើម ប្រតិបត្តិការ របស់ខ្លួន នៅ កម្ពុជា ក្នុង ឆ្នាំ ២០១០ ធនាគារ CIMB តែងតែ រៀបចំ កម្មវិធី ទំនួល ខុសត្រូវ សង្គម ទៅតាម គម្រោង ផ្សេងៗ គ្នា ជា រៀងរាល់ឆ្នាំ ខណៈដែល ធនាគារ តែងតែ ពង្រីក កម្មវិធី សប្បុរសធម៌ ពីមួយ ឆ្នាំទៅ មួយឆ្នាំ ។ ហើយ សម្រាប់ ឆ្នាំ បន្ទាប់ ទៀត ធនាគារ CIMB នឹង ខិតខំ បន្តសកម្មភាព របស់ខ្លួន ដោយ ផ្តោតលើ គម្រោង ផ្សេងទៀត ដែលមាន សារៈសំខាន់ និង ចាំបាច់ បំផុត សម្រាប់ សហគមន៍ នានា ក្នុង ព្រះរាជាណាចក្រ កម្ពុជា ៕


Tags:

Facebook Comment

Show Buttons
Hide Buttons