ចង់លុបខ្លួនឯងចេញពីអ៊ិនធឺណឺតរឺទេ?

57 Views
December 14, 2016
Tags:


ពេលខ្លះនៅពេលដែលអ្នកធ្វើការផ្លាស់ប្តូរទីកន្លែងធ្វើការ អ្នកមិនចង់អោយគេដឹងអំពីកន្លែងធ្វើការរបស់អ្នកទេ ឫអ្នកចង់លុបគណនីដែលអ្នកបានប្រើប្រាស់នៅលើអ៊ិនធឺណែតអោយអស់។ នៅពេលដែលអ្នកព្យាយាមលុបគណនីរបស់អ្នកលើបណ្តាញសង្គមនានា ដូចជាFacebook ជាដើមហើយនោះអ្នកមិនប្រាកដថាវិបសៃណាខ្លះដែលអ្នកបានប្រើប្រាស់ ដើម្បីចង់ដឹងអំពី ព័ត៌មានផ្សេងៗមិនទាន់បានលុបនោះ។

capt5ure

Deseat.me គឺជាវិបសៃសាមញ្ញមួយដែលអាចជួយអ្នកនៅក្នុងការលុបនូវរាល់គណនីដែលអ្នកបានបង្កើតដោយប្រើប្រាស់គណនីហ្គូហ្គលរបស់អ្នកទាំងអស់នោះបាន។វិបសៃនេះតម្រូវអោយអ្នកចូលទៅប្រើប្រាស់ដោយប្រើគណនីហ្គូហ្គលរបស់អ្នក។ នៅពេលដែលអ្នកបានចូលដោយប្រើប្រាស់គណនីហ្គូហ្គលរួចហើយនោះ វានឹងបង្ហាញនូវរាល់វិបសៃដែលអ្នកបានបង្កើតដោយប្រើប្រាស់គណនីហ្គូលហ្គលរបស់អ្នកទាំងអស់នោះនៅលើវិបសៃនេះ។

captu8re

អ្នកគ្រាន់តែចុចនៅលើ ‘add to delete queue’ នៅលើវិបសៃដែលអ្នកចង់ធ្វើការលុប ហើយចុច‘delete’ នៅខាងក្រោម‘delete queue’។ អ្នកនឹងតម្រូវអោយចូលទៅកាន់គណនីដែលអ្នកបានបង្កើតនោះជាមុនសិនដើម្បីអាចធ្វើការលុបវិបសៃនោះបាន។ ប៉ុន្តែនៅពេលខ្លះអ្នកមិនអាចចាំនូវរាល់លេខសម្ងាត់ដែលអ្នកបានដាក់នោះទេ។ ដូចនេះអ្នកគ្រាន់តែធ្វើការបង្កើតនូវលេខសម្ងាត់ថ្មីហើយចូលទៅកាន់គណនីនោះម្តងទៀតជាការស្រេច។


Tags:

Facebook Comment

Show Buttons
Hide Buttons