ដល់កហើយ កម្មវិធីផ្សាយរបស់ទូរទស្សជាតិកូរ៉េខាងជើងនៅក្នុង Youtube ត្រូវបានបិទចោលទាំងស្រុង

46 Views
December 16, 2016


តាមរយៈសារព័ត៌មាន Washington post របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រព័ន្ធសង្គមដ៏ល្បីល្បាញ Youtube បានធ្វើការបិទចោលការផ្សាយរបស់ទូរជាតិរបស់ប្រទេសកូរ៉េខាងជើងទាំងស្រុងចេញពីប្រព័ន្ធរបស់ខ្លួន។ គេហទំព័រដែលនៅក្នុងបណ្តាញ Youtube របស់ប្រទេសកូរ៉េខាងជើងដែលមានអាស័យដ្ឋាន Korean Central Television channel’s page ដែលតែងតែផ្សាយពីព្រឹត្តិការណ៍នានានៃការសាកល្បងនុយក្លេអ៊ែរគឺត្រូវបានបិទទាំងស្រុង។ ទោះបីជាយ៉ាងណាក៏ដោយចំពោះការបិទនូវកម្មវិធីផ្សាយទាំងអស់នេះនៅក្នុងប្រព័ន្ធ Youtube គឺត្រូវបានលើកហេតុផលថាគេហទំព័រមួយនេះគឺបានបង្ហាញពីការគំរាមគំហែងពិភពលោក  ហើយជាពីសេសវាក៏ជាផ្នែកមួយនៃប្រភពចំនូលនៃប្រទេសកូរ៉េខាងជើង៕


Facebook Comment

Show Buttons
Hide Buttons