កូរ៉េខាងជើងផលិតយន្តហោះគ្មានមនុស្សបើកគំរាមកូរ៉េខាងត្បូង

65 Views
December 21, 2016


តាមរយៈសារព័ត៌មាន Yonhap របស់ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថាប្រទេសកូរ៉េខាងជើងកំពុងតែផលិតយន្តហោះគ្មានមនុស្សបើកដែលអាចមានសមត្ថភាពបំពាក់ទៅដោយគ្រាប់នុយក្លេអ៊ែរ។

តាមប្រភពដដែលបានបន្តថាតន្យហោះគ្មានមនុស្សបើករបស់ប្រទេសកូរ៉េខាងជើងនេះមានទំហំធំជាងយន្តហោះដែលគេបានផលិតកាលពីមុនបន្តិច ហើយវាត្រូវបានធ្វើការហោះហើរសាកល្បងកាលពីពេលថ្មីៗនេះនៅក្នុងតំបន់មួយក្នុងប្រទេសកូរ៉េខាងជើង។

បន្ថែមពីនេះទៅទៀតមានការបង្ហើបឲ្យដឹងពីសារព័ត៌មានជាតិកូរ៉េខាងជើងថាយន្តហោះគ្មានមនុស្សបើកនេះអាចមានសមត្ថភាពយកការណ៍នៅតំបន់ដែលតូចចង្អៀត និងនៅក្នុងព្រៃបានផងដែរ។ គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះក្រុមអ្នកជំនាញបានធ្វើការព្រមានទៅកាន់ភពលោកពីការរីកចម្រើនហួសការរំពឹងលើផ្នែកបច្ចេកវិទ្យារបស់ប្រទេសឯកោមួយនេះ ដែលប្រទេសមួយនេះតែងតែបានគំរាមគំហែង និងសាកល្បងអាវុធដោយមិនខ្វល់ពីច្បាប់អន្តរជាតិ៕


Facebook Comment

Show Buttons
Hide Buttons