អ្នក​ញ៉ាំ​ប្រៃ ភាគច្រើន នឹង​លើស​សម្ពាធ​ឈាម​

93 Views
December 23, 2016
Tags:


​ការសិក្សា​មួយ​បាន​បង្ហាញថា អំបិល អាច​នឹងមាន​ទំនាក់ទំនង យ៉ាង​ជិតស្និទ្ធ​បំផុត ទៅនឹង​ជំងឺ​លើស​សម្ពាធ​ឈាម ដែល​នេះ គឺ​មានន័យថា អ្នក​ដែល​ចិត្ត​ញ៉ាំ​ប្រៃ នឹង​ប្រឈមមុខ​ខ្ពស់ ក្នុង​ការកើត​ជំងឺ​លើស​សម្ពាធ​ឈាម​។ ការសិក្សា​ត្រូវបាន​ចេញផ្សាយ ដោយ American Journal of Hypertension​។​
Ogq5odmyzt

​ជំងឺ​លើស​សម្ពាធ​ឈាម គឺជា​ជំងឺ​ដែល​កើត​ច្រើន​បំផុត នៅ​ទូទាំង​ពិភពលោក ហើយ​បើតាម​ការសិក្សា ប្រជាជន​ចក្រភព​អង់គ្លេស ប្រហែលជា ៣០ ភាគរយ កំពុងមាន​បញ្ហា​នេះ​។​

​ទោះបីជា​យ៉ាងណា ក្តី​ស​ន្ទ​ស្សន៍​ទម្ងន់ (BMI) ជា​មូលហេតុ​ចំបង ដែល​ធ្វើ​ឲ្យ​អ្នក ប្រឈម​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម​។​

​អ្នកស្រាវជ្រាវ​បាន​សង្កត់ធ្ងន់ថា ការមិន​ឲ្យ​លើស​ទម្ងន់ ទើប​ជា​គោលដៅ​ចំបង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ចៀស​ផុតពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។​

​ក្រៅពី​ជំងឺ​លើស​សម្ពាធ​ឈាម ការ​ញ៉ាំ​ប្រៃ ក៏​អាច​បណ្តាល​ខូចសុខភាព សរីរាង្គ​ផ្សេងទៀត​ដែរ ដូចជា ជំងឺ​តម្រងនោម ខួរក្បាល និង​ស្ត្រេ​ស​ជាដើម​៕​


Tags:

Facebook Comment

Show Buttons
Hide Buttons