ដាំ​រុក្ខជាតិ​ទាំងនេះ អ្នកនឹង​លង់លក់ក្នុងដំណេកបានយ៉ាង​ស្រួល​

198 Views
December 24, 2016


​អ្នក​ប្រហែលជា​គិតថា បញ្ហា​ដំណេក គឺជា​រឿង​តូចតាច ហើយ​តែងតែ​មើលរំលង រហូត​ពេលខ្លះ អ្នក​គ្រាន់តែ​ញ៉ាំ​ថ្នាំ​ងងុយគេង ក៏​គិតថា វា​អាច​ដោះស្រាយបាន​ហើយ​។ ប៉ុន្តែ អ្នក​កំពុងតែ​គិត​ខុស ហើយ​ធ្វើបាប​ខ្លួនឯង​ហើយ​។​

​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ (Center for Disease Control and Prevention) បាន​អះអាងថា មនុស្ស​ជាច្រើន បាន​ចំណាយលុយ​ច្រើនសន្ធឹក​សន្ធាប់ ដើម្បី​ដោះស្រាយ​បញ្ហា​គេង​មិន​លក់​។​

Mdk1mzhjym
​បើ​អ្នក​មិន​ចង់​ប្រើ​ថ្នាំពេទ្យ ការ​ញ៉ាំ​ចេក ឬ​តែ​ចេក ក៏​អាច​ដោះស្រាយបាន​ផងដែរ​។ ក្រៅពីនេះ ដើម​រុក្ខជាតិ​ទាំង​បួន​ខាងក្រោម​នេះ ប្រហែលជា​អាចជួយ​អ្នក​បាន​។​
​រុក្ខជាតិ​ទាំង​បួន​នេះ អ្នក​អាច​ដាំ​មួយណា​ក៏បាន ហើយ​បើ​បាន​ពីរ​បី គឺ​រឹតតែ​ល្អ ពីព្រោះ វា​អាច ៖
– កាត់បន្ថយ​ស្រេ្ត​ស​
– បង្កើន​ខ្យល់អាកាស​បរិសុទ្ធ​
– ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​
– ជួយ​ឲ្យ​គេង​លក់​ស្រួល​
– មាន​ក្លិន​ល្អ​ក្នុងផ្ទះ​
– កាត់បន្ថយ​ការឈឺ​ក្បាល និង​ជំងឺ​គ្រុនក្តៅ​។​

​រុក្ខជាតិ​ទាំងនោះ គឺ ៖
១. ដើម​ពស់​
២. ដើម​ផ្កាម្លិះ​
៣. ប្រទាល​កន្ទុយក្រពើ
៤. ដើម​ផ្កា​ឡា​វែ​ន​ដឺ​៕​


Facebook Comment

Show Buttons
Hide Buttons