ពានរង្វាន់ Cambodia Idol រដូវ​កាល​ទី​ពីរបាន​ទៅលើ​បេ​ក្ខ​នារី ឈិន ម៉ា​និច្ច

281 Views
December 26, 2016


បេ ក្ខ នារី ឈិន ម៉ា និច្ច បាន ក្លាយជា ម្ចាស់ ពាន កម្មវិធី ប្រឡង ចម្រៀង «Cambodian Idol» រដូវ កាល ទី ២ របស់ ទូរទស្សន៍ ហង្ស មាស បាន ក្លាយជា របស់ បេ ក្ខ នារី ឈិន ម៉ា និច្ច ហើយ បន្ទាប់ពី នាង ទទួលបាន ការគាំទ្រ ពី ទស្សនិកជន លើស បេក្ខជន នួន សុធា រ័ក្ស និង បេ ក្ខ នារី ហ៊ិ ន លីដា ក្នុង វគ្គ ផ្តាច់ព្រ័ត្រ នា រាត្រី ថ្ងៃអាទិត្យ ទី ២៥ ខែធ្នូ ឆ្នាំ ២០១៦ ។

ក្នុងការ ប្រកួត វគ្គ ផ្តាច់ព្រ័ត្រ នេះ បេក្ខជន – បេ ក្ខ នារី ត្រូវ ច្រៀង ក្នុង ម្នាក់ៗ ចំនួន ៣ បទ ហើយ ត្រូវ បានទទួល សារ គាំទ្រ ពី ទស្សនិកជន នៅ គ្រប់ ដំណាក់កាល ទាំងអស់ ។
ដោយ ក្នុងនោះដែរ បេក្ខជន នួន សុធា រ័ក្ស មកពី ខេត្តពោធិ៍សាត់ បាន បកស្រាយ បទ ដែលមាន ចំណងជើង ថា « តូចចិត្ត » ទី ២ « ពេលដែល ត្រូវ យំ » និង បទ ចុងក្រោយ « ចង្វាក់ នេះ រាំ សប្បាយ » ។

ក្រោយមក បេ ក្ខ នារី ហ៊ិ ន លីដា មកពី ខេត្តកំពង់ឆ្នាំង បាន ច្រៀង បទ ដំបូង របស់ នាង ដែលមាន ចំណងជើង ថា «Boy» បន្ទាប់មក បទ « នឹក ភូមិ ភ្នំ ធំ » និង ចុងក្រោយ បទ « Watch Me Shine» ។

ចំណែកឯ បេ ក្ខ នារី ឈិន ម៉ា និច្ច វិញ ដែល មកពី ខេត្តកំពង់ស្ពឺ បានចាប់ផ្តើម ជាមួយ បទ « ឈឺចាប់ មួយ លាន ដង » និង បន្ទាប់មក បទ « ចុ ត ហ្មាយ មច្ចុរាជ » ហើយ ចុងក្រោយ បទ « សើច សល់ » ។

បេ ក្ខ នារី ឈិន ម៉ា និច្ច បាន ប្រាក់រង្វាន់ ពី កម្មវិធី នេះ ចំនួន ១៥០ លាន រៀល រួមទាំង ការឧបត្ថម្ភ ផ្សេងទៀត ចំណែក បេក្ខជន ២ នាក់ ទៀត ក៏ ទទួល រង្វាន់ លើកទឹកចិត្ត ជាច្រើន ផងដែរ ។ ម្ចាស់ ពានរង្វាន់ Cambodia Idol រដូវ កាល ទី ពីរ ម្នាក់នេះ បាន និយាយ ទាំង ទឹកភ្នែក ថា នេះ ជា ជោគជ័យ ដ៏ ធំធេង ក្នុង ជីវិត របស់ខ្ញុំ ពីព្រោះ កន្លងមក ខ្ញុំ មិនដែល ប្រឡង ជាប់ ក្នុង កម្មវិធី ធំ នោះឡើយ ។ សម្តី របស់ ម៉ា និច្ច ផ្តល់នូវ ការ រំជួលចិត្ត យ៉ាងខ្លាំង ពី សំណាក់ អ្នកចូលរួម ផ្ទាល់ រួមទាំង លោកស្រី ម៉ែន សំអន ដែល អញ្ជើញ ជា គណអធិបតី ផងដែរ ។

_សូមទស្សនាវីដេអូខាងក្រោម៖


Facebook Comment

Show Buttons
Hide Buttons