អ្នកវិទ្យាសាស្ដ្រនូវែលហ្សេឡង់: ការធ្វើតេស្ដឈាមដែលអាចនាំឱ្យមាន ការធ្វើរោគវិនិច្ឆ័យថ្មីនៃជម្ងឺភ្លេចភ្លាំង (Alzheimer)

289 Views
April 6, 2016


អ្នកវិទ្យាសាស្ដ្របាននិយាយកាលពីថ្ងៃអង្គារ៍ថា ពួកគេបានរកឃើញនូវអ្វីដែលថ្មី ដែលអាចនាំ ឱ្យមានការធ្វើរោគវិនិច្ឆ័យថ្មីនៃជំងឺភ្លេចភ្លាំងជាមួយនឹងការធ្វើតេស្តឈាមជាធម្មតា។
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Otago បានរកឃើញថា ប្រភេទនៃម៉ូលេគុលមួយចំនួន តូចដែលគេហៅថា microRNA – ត្រូវបានរកឃើញទាំងនៅក្នុងខួរក្បាលរបស់មនុស្ស និង ឈាម – ហើយវាគឺជារឿងល្អដែលយើងរកឃើញ ព្រោះវានឹងបង្ហាញឱ្យយើងដឹងអំពីជម្ងឺវង្វេង ភ្លេចភ្លាំងរបស់មនុស្សចាស់ ដែលមានទម្រង់គ្រោះថ្នាក់ខ្លាំង។
កាលពីមុន ឈាមនៅក្នុង microRNA ត្រូវបានគេបង្ហាញដើម្បីឆ្លុះបញ្ចាំងពីដំណើរការនៃជំងឺជា ច្រើន ហើយ microRNA ជាក់លាក់ត្រូវបានផ្សារភ្ជាប់ទៅនឹងប្រព័ន្ធប្រសាទ ដែលវាជំរុញឱ្យអ្នក ស្រាវជ្រាវ លោកវេជ្ជបណ្ឌិត Joanna Williams បង្ហាញបានថាកម្រិតឈាមនៅក្នុង microRNA អាចឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៅក្នុងខួរក្បាល។
សំណុំជាក់លាក់នៃឈាមនៅក្នុង microRNA អ្នកស្រាវជ្រាវ Otago នេះបានកំណត់រកឃើញ ថាជំងឺវង្វេងភ្លេចភ្លាំង គឺពិតជាដឹងតាមរយៈវាបានប្រហែល ៨៦%។
ការកំណត់ពិតប្រាកដនៃម៉ូលេគុលក្នុងការធ្វើរោគវិនិច្ឆ័យនេះនៅតែជារឿងសម្ងាត់ តែអ្នក ស្រាវជ្រាវបានជឿថានេះគឺជាការទម្លាយភាពទាល់ច្រកដ៏សំខាន់ដែលមានសក្តានុពលដើម្បីជួយដល់ការធ្វើរោគវិនិច្ឆ័យនៅដំណាក់កាលដំបូងនៃជម្ងឺនេះ។ ការធ្វើតេស្តឈាមដើម្បីធ្វើរោគ វិនិច្ឆ័យជំងឺវង្វេងភ្លេចភ្លាំងនឹងត្រូវបានដឹងនាពេលឆាប់ៗនេះ។
“យើងដឹងថាកម្រិតនៃ microRNA ទាំងនេះគឺខុសគ្នាពីអ្នកជម្ងឺម្នាក់ទៅម្នាក់ទៀត ដែលពួកគេ មានការចងចាំខុសៗគ្នា។ ដូច្នេះប្រសិនបើគ្រូពេទ្យម្នាក់យកសំណាកឈាមពីអ្នកជំងឺដែល ទើបចាប់ផ្តើមបង្ហាញរោគសញ្ញានៃការបាត់បង់ការចងចាំ នោះអ្វីដែលយើងត្រូវធ្វើគឺត្រូវវិភាគ លើឈាម និងដំណើរការនៃម៉ូលេគុលនៅក្នុង microRNA របស់អ្នកជម្ងឺនោះ”។
ក្រុមនេះក៏បានធ្វើតេស្តឈាមដើម្បីទស្សន៍ទាយថាតើមនុស្សម្នាក់ដែលគ្មានរោគសញ្ញាអ្វីមួយនោះអាចទំនងជានឹងទទួលរងនូវជំងឺបាត់បង់ការចងចាំនាពេលអនាគតដែរឬទេ។

Logo - Mekong Journal - 200x146


Facebook Comment

Show Buttons
Hide Buttons