រឿង​មិនគួរ​ឲ្យ​ជឿ អំពី​ការ​មក​រដូវ​ដំបូង ដែល​និយាយ​អំពី​សុខភាព​របស់​មនុស្ស​ស្រី

206 Views
December 30, 2016
Tags:


ការ មក រដូវ ជា លើកដំបូង របស់ មនុស្ស ស្រី អាចជា រឿង មួយ នាំ ឲ្យ មាន ភាព តានតឹង ខ្លាំង បំផុត ប៉ុន្តែ តើ អ្នកមាន ដឹង ទេ ថា នៅពេល អ្នក មក រដូវ ដំបូង អញ្ចឹង អាច បញ្ជាក់ នូវ រឿង ជាច្រើន អំពី សុខភាព របស់ អ្នក ទេ ?

ឆាប់ ពេញវ័យ ពេក
អ្នកស្រាវជ្រាវ មកពី Society of Pediatric Allergy and Immunology បាន រកឃើញថា កាលណា ក្មេងស្រី ឆាប់ ពេញវ័យ ពេក ច្រើន តែមាន បញ្ហា ជំងឺ តាអក និង ជំងឺហឺត ។

មក រដូវ មុន អាយុ ១២ ឆ្នាំ
ដោយយោង ទៅតាម ការសិក្សា បាន ឲ្យ ដឹងថា បើសិន ជាការ មក រដូវ ជា លើកដំបូង របស់ អ្នក កើតឡើង មុន អាយុ ១២ ឆ្នាំ អ្នក ត្រូវតែទៅ ពិគ្រោះ ជាមួយ គ្រូពេទ្យ ដើម្បី ធ្វើតេស្ត រក ជំងឺមហារីក សុដន់ ផង ។

មក រដូវ នៅ អាយុ ១២ ឆ្នាំ
តាម ការចុះផ្សាយ របស់ សារព័ត៌មាន Diabetic Medicine បាន ឲ្យ ដឹងថា ស្ត្រី ដែល មក រដូវ នៅ អាយុ ១២ ឆ្នាំ មានការ ប្រឈម ខ្ពស់ នឹង ជំងឺ ទឹកនោមផ្អែម ប្រភេទ ទី ២ ច្រើនជាង អ្នក ដែល មក រដូវ នៅ អាយុ ច្រើនជាង នេះ ។

មក រដូវ នៅ អាយុ ១៣ ឆ្នាំ
ការសិក្សា រកឃើញថា ស្ត្រី ដែល ចាប់ផ្តើម មក រដូវ នូវ អាយុ ១៣ ឆ្នាំ មានការ ប្រឈម នឹង ជំងឺ លើស សម្ពាធ ឈាម និង ជំងឺ បេះដូង កាន់តែ តិច ។

មក រដូវ នៅ អាយុ ១៧ ឆ្នាំ
តាម ការសិក្សា ដែល ចុះផ្សាយ ក្នុង សារព័ត៌មាន Journal of Clinical Endocrinology and Metabolism បាន ឲ្យ ដឹងថា ស្ត្រី ដែល មក រដូវ នៅ អាយុ ចាប់ពី ១៧ ឆ្នាំ ឡើងទៅ ឃើញថា មាន កំហាប់ ឆ្អឹង កាន់តែ តិច និង ប្រឈម ខ្ពស់ នឹង ជំងឺ ពុក ឆ្អឹង ៕

Yjbjmge2zw

 


Tags:

Facebook Comment

Show Buttons
Hide Buttons