Lego Boost នឹង ​​upgrade អោយក្មេងសង់មនុស្សយន្ត

162 Views
January 5, 2017


ក្រុមហ៊ុន Lego ជាក្រុមហ៊ុនបង្កើតឥវ៉ាន់ក្មេងលេង ដោយតំរាប ឥដ្ឋ Lego អោយក្លាយជា រូបរាងផ្សេងៗ ដូចជា រូបសត្វ ផ្ទះ ឬ អគារល្បីៗជុំវិញពិភពលោកជាដើម។ ឥលូវនេះ គម្រោងថ្មីរបស់ក្រុមហ៊ុន  Lego  គឺ គម្រោង Lego Boost ដែលនឹងអភិវឌ្ឍអោយ មានកន្លែងដាក់ថ្ម អោយតុក្កតាដែលសងក់រួច អាចដំណើរការបាន  ព្រមទាំងអាចប្រើប្រាស់ជាមួយអង្គបញ្ជារ Andriod ឬ iOS បានទៀតផង។ Lego Boost ជាការសាងសង់មនុស្សយន្ត ខ្នាតតូចមួយ  នេះមានន័យថា តុក្កតាកូនក្មេងនាពេលអនាគត គឺ ជាមនុស្សយន្តដែល កូនក្មេង អាចបង្កើតឡើងដោយខ្លួនតែម្តង។ ឈុត Lego Boost ដំបូងគ្រោងនឹងចេញលក់ក្នុងពាក់កណ្តាលឆ្នាំ ២០១៧។

 

ប្រភព៖ CNet

 


Facebook Comment

Show Buttons
Hide Buttons