Mariah Carey មិនចាំបារ៉ូលចម្រៀងខ្លួនឯង ចំពោះមុខទស្សនិកជន ២លាននាក់

81 Views
January 6, 2017


ជារៀងរាល់ឆ្នាំនៅ Times Square នៃទីក្រុងញ៉ូយ៉ក​ សហរដ្ឋអាមេរិក មានមនុស្សប្រជុំគ្នា កុះករ ដើម្បី countdown ការឆ្លងឆ្នាំ។ សម្រាប់ការឆ្លងឆ្នាំ ២០១៦ ចូល ២០១៧ ដែលទើបកន្លងផុតទៅនេះ វិញ ទីក្រុងញ៉ូយ៉កបានអបអរ ការឆ្លងឆ្នាំដោយមានការចូលរួមសម្ដែងពី តារាចំរៀងជើងចាស់ Mariah Carey។

គួរអោយសោកស្តាយតារារូបនេះ មិនចាំប៉ារ៉ូលបទចម្រៀងរបស់ខ្លួនឡើយ Mariah ដើរទៅវិញទៅមកនៅលើឆាក មិនច្រៀងអ្វីសោះ ទុកអោយភ្លេង audio លេងចោល។ ចំណែកបទទី២ គឺ​បទ  We Belong Together  ដែល Mariah ត្រូវសម្តែង គេបានចាក់សម្លេងពីក្រោយឆាក ប៉ុន្តែអ្នកស្រី lip sync តែពាក់កណ្តាលបទប៉ុណ្ណោះ។ ការសម្តែងនេះត្រូវបានសារពត័មានជាច្រើន លើកឡើងថា ជាការសម្តែងដ៏អាក្រក់ និង គួរអោយអាម៉ាស់បំផុត របស់ Mariah Carey​ ។


Facebook Comment

Show Buttons
Hide Buttons