បន្ទាប់ពីខកចិត្តជាមួយសហរដ្ឋអាមេរិក ហ្វីលីពីននឹងបង្កើនចំណងមិត្តភាពជាមួយរុស្ស៊ី

51 Views
January 6, 2017


បន្ទាប់ពីជួបរឿងរកាំរកូសជាមួយសហរដ្ឋអាមេរិកមួយរយៈកន្លងមកនេះ លោកប្រធានាធិបតីនៃប្រទេសហ្វីលីពីនបានថ្លែងនៅក្នុងទូរទស្សន៍ជាតិរបស់ប្រទេសហ្វីលីពីនថា៖ “ ចំណងមិត្តភាពរបស់ប្រទេសហ្វីលីពីន និងប្រទេសរុស្ស៊ីនឹងមានភាពកាន់តែជិតស្និត បន្ទាប់ពីដំណើរទស្សនៈកិច្ចរបស់នាវាចម្បាំងរុស្ស៊ីបង្ហាញវត្តមាននៅក្នុងប្រទេសហ្វីលីពីន”។

កាលពីម្សិលមិញអ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Ernesto Abella ក៏បាននិយាយាផងដែរថា “ប្រទេសរុស្ស៊ី នឹងក្លាយទៅជាដៃគូរអន្តរជាតិដ៏សំខាន់មួយសម្រាប់ប្រទេសហ្វីលីពីន ហើយជាពិសេសពួកគេនឹងផ្តល់នូវអ្វីដែលប្រទេសហ្វីលីពីនកំពុងតែត្រូវការ”។ គួរបញ្ជាក់ផងដែរថាការបង្វែរមកសហការជាមួយប្រទេសរុស្ស៊ី គឺបានកើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិកដែលធ្លាប់ជាសម្ព័ន្ធមិត្តយ៉ាងជិតស្និតរបស់ហ្វីលីពីន បានធ្វើការបដិសេធមិនព្រមលក់អាវុធរបស់ខ្លួនមកឲ្យប្រទេសហ្វីលីពីន៕


Facebook Comment

Show Buttons
Hide Buttons