ប្រធានចារកម្មអាមេរិកថា ពួកគេមានភស្តុតាងរឹងមាំករណីរុស្ស៊ីរំខានដល់ការបោះឆ្នោត​

51 Views
January 6, 2017


ប្រធានចារកម្មអាមេរិក​ថ្លែងបញ្ជាក់ជំហរនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ពួកគេមានភស្តុតាងច្រើនដែលបញ្ជាក់ថា រុស្ស៊ីបានរៀបចំក្រុមការងារចូលលុកលុយប្រព័ន្ធបច្ចេកវិទ្យាលើការបោះឆ្នោតរបស់អាមេរិកកាលពីចុងឆ្នាំ​២០១៦កន្លងទៅនេះ។​

ប្រធានចារកម្មជាតិរបស់អាមេរិកលោក​ James Clapper ថ្លែងថា នៅថ្ងៃមួយ មុនពេលបោះឆ្នោតចារកម្ម៤នាក់បានលើកឡើងពីការជ្រៀតជ្រែករបស់រុស្ស៊ីលើដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៦។​ លោកថ្លែងប្រាប់ព្រឹទ្ធសភាថា ភស្តុតាងដែលពួកគេរកឃើញបន្ថែមទៀតនោះ គឺមានទំនុកចិត្តខ្ពស់ថា វាត្រឹមត្រូវ។​ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន ​AFP។​

កលោក​ James Clapper ថ្លែងប្រាប់គណៈកម្មាធិការសេវាកម្មប្រដាប់អាវុធថា រុស្ស៊ីធ្លាប់មានប្រវត្តិតាំងពីយូរណាស់មកហើយក្នុងជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតប្រទេសដទៃ ដែលធ្វើដោយពួកគេផ្ទាល់ និង រៀបចំឲ្យក្រុមផ្សេងធ្វើជំនួស។ លោកបន្តថា ភាគច្រើន​រុស្ស៊ី មិនសូវធ្វើដោយផ្ទាល់ទេ ក្នុងការលុកលុយការបោះឆ្នោតនោះ។​

ថ្មីៗនេះ អាមេរិក​បណ្តេញអ្នកការទូតរុស្ស៊ីជាង ៣០នាក់ចេញពីប្រទេសរបស់ខ្លួន ដោយថា ពាក់ព័ន្ធការលួចកែប្រែទិន្នន័យការបោះឆ្នោតនេះ។ ចំណែករុស្ស៊ីវិញបានបដិសេធម្តងហើយម្តងទៀតថា ពួកគេមិនបានចូលលួចកែប្រែទិន្នន័យដូចការចោទប្រកាន់របស់អាមេរិកនោះទេ៕


Facebook Comment

Show Buttons
Hide Buttons