មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងត្រូវបានបញ្ចប់ពីតំណែងដោយសារលួចស្តាប់រឿងសម្ងាត់

67 Views
January 9, 2017


កាលពីពេលថ្មីៗនេះឯកសារមួយច្បាប់របស់មន្រ្តីជាន់ខ្ពស់នៃប្រទេសកូរ៉េខាងជើងម្នាក់ដែលបានបាត់ដំណឹងសូន្យចាប់តាំងពីឆ្នាំ 2012 មក ត្រូវបានគេបង្ហាញឲ្យដឹងថា លោកត្រូវបានគេបញ្ចប់ពីមុខតំណែងដោយសារតែបានលបស្តាប់រឿងសម្ងាត់របស់ប្រទេសកូរ៉េខាងជើង។

លោក Ri Yong-ho ដែលជាអតីតសេនាប្រមុខរងរបស់ប្រទេសកូរ៉េខាងជើងគិតចាប់តាំងពីឆ្នាំ 2009 ទៅដល់ឆ្នាំ 2012 បានបាត់មុខពីភារៈកិច្ចរបស់ខ្លួនភ្លាមៗ ដោយស្ថាប័នបានបង្ហាញថាលោកបានឈប់ពីការងារព្រោះតែមានជម្ងឺ។

គួរបញ្ជាក់ផងដែរថាមុននឹងបែកធ្លាយឯកសារនេះ អតីតរដ្ឋទូតកូរ៉េខាងជើងម្នាក់ដែលមានឈ្មោះថា Thae Yong-ho ក៏ធ្លាប់បានប្រាប់សារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងផងដែរថា លោក Ri ដែលជាអតីតសេនាប្រមុខរងត្រូវបានគេឃុំខ្លួននៅក្នុងផ្ទះចាប់តាំងពីឆ្នាំ 2012មក ហើយជាពិសេសលោកត្រូវបានគេបញ្ជប់តួនាទីព្រោះតែបានលបស្តាប់កិច្ចការសម្ងាត់របស់លោកប្រធានាធិបតី Kim Jong-un៕

 


Facebook Comment

Show Buttons
Hide Buttons