HJ-8 មីស៊ីលសម្រាប់បាញ់រថក្រោះដែលលក់ដាច់ជាងគេរបស់ប្រទេសចិន

58 Views
January 9, 2017
Tags:


តាមរយៈរបាយការណ៍នៃទីផ្សារសព្វាវុធនៅក្នុងប្រទេសចិនបានបង្ហាញឲ្យដឹងថាកាំភ្លើងសម្រាប់បាញ់រថក្រោះ HJ-8 របស់ប្រទេសចិនបានក្លាយទៅជាមីស៊ីលដែលលក់ដាច់ជាងគេទៅកាន់ប្រទេសនានាពីសំណាក់ប្រទេសចិន។

គួរបញ្ជាក់ថាមីស៊ីលនេះគឺជាមីស៊ីលត្រូវបានផលិតនៅក្នុងប្រទេសចិនចាប់តាំងពីឆ្នាំ 1960 មកម្លេះ ដែលប្រភេទដំបូងរបស់មីស៊ីលនេះគឺ HJ-73 បន្ទាប់មកប្រទេសចិនក៏បានបង្កើតមីស៊ីល HJ-8 នេះឡើង ហើយវាបានចេញជាផ្លូវការណ៍នៅក្នុងឆ្នាំ 1980។ សព្វថ្ងៃនេះ HJ-8 ត្រូវបានក្លាយទៅជាមីស៊ីលដែលបណ្តាប្រទេសនានាទិញយកទៅបម្រើក្នុងវិស័យយោធារបស់ខ្លួន ជាពិសេសថ្មីៗវាក៏បានបង្ហាញវត្តមាននៅក្នុងសង្គ្រាមនៅក្នុងប្រទេសស៊ីរីផងដែរ៕


Tags:

Facebook Comment

Show Buttons
Hide Buttons