ចិននិយាយថា Trump ប្រើប្រាស់កោះតៃវ៉ាន់ជាកូនអុកប្រជែងជាមួយចិន

47 Views
January 10, 2017
Tags:


កាលពីម្សិលមិញនេះលោកសាស្រ្តាចារ្យនៃសកលវិទ្យាល័យ International Relations of the People University ដែលមានឈ្មោះថា​ Wang Yiwei បានរៀបរាប់នៅក្នុងបទវិភាគរបស់ខ្លួនថា “ ប្រធានាធិបតីនៃកោះ តៃវ៉ាន់គួរតែភ្ញាក់ខ្លួនឡើង ហើយទទួលស្គាល់ខ្លួនឯងថារាល់ថ្ងៃសហរដ្ឋអាមេរិកកំពុងតែប្រើប្រាស់កោះតៃវ៉ាន់ដើម្បីជាកូនអុកសម្រាប់ប្រឆាំងជាមួយនឹងប្រទេសចិន”។ ការលើកឡើងរបស់សាស្រ្តាចារ្យរូបនេះ បន្ទាប់ពីលោកប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក Donald Trump និងលោកស្រី Tsai Ing-wen បានធ្វើការជជែកគ្នាតាមទូរស័ព្ទ ដែលនៅក្នុងកិច្ចសន្ទនានោះ គឺត្រូវបានគេបង្ហើបឲ្យដឹង ពីការលក់អាវុធទៅកាន់កោះតៃវ៉ាន់ដោយសហរដ្ឋអាមេរិក។ គួរបញ្ជាក់ថាទីក្រុងប៉េកាំងប្រទេសចិនបានហៅការលក់អាវុធទៅកាន់កោះតៃវ៉ាន់ពីសំណាក់សហរដ្ឋអាមេរិក គឺជាការញុះញ៉ុងដើម្បីឲ្យស្ថានភាពរវាងកោះតៃវ៉ាន់ និងប្រទេសចិនកាន់តែមានភាពតានតឹងខ្លាំង៕


Tags:

Facebook Comment

Show Buttons
Hide Buttons