រោងចក្រនៅចិនផលិតប៉េងប៉ោងរូប Donald Trump ជាសត្វមាន់

40 Views
January 11, 2017
Tags:


ក្នុងឱកាសឆ្នាំថ្មី ឆ្នាំរការខាងមុខនេះ ក្រុមហ៊ុនផលិតប៉េងប៉ោងមួយនៅប្រទេសចិន ចេញម៉ូត និង ផលិតប៉េងប៉ោងរូបមាន់ដែលមានម៉ូតសក់របស់ លោក Donald Trump មានមុខជ្រួញចិញ្ចើម និង ត្រដាងស្លាប។

ម្ចាស់រោងចក្រ មានឈ្មោះថា Wei Qing បាននិយាយថា៖​ «​ខ្ញុំឃើញគាត់ក្នុងសារព័ត៌មានច្រើន គិតថាគាត់ជាមនុស្សដែលមានអត្តចរិកម្យ៉ាងធ្វើអោយអ្នកដទៃចងចាំ ហើយក៏យករូបគាត់ (Donald Trump) មកធ្វើជាគំរូមាន់សម្រាប់ឆ្នាំថ្មី។ ខ្ញុំគិតថាវាមើលទៅល្អសើច ហើយ ដែលឥលូវនេះកំពុងទទួលបានប្រជាប្រិយណាស់។»

 

ប៉េងប៉ោងមាន់នេះ មានលក់នៅគេហទំព័រទំនិញចិន TaoTao ក្នុងតម្លៃ ១៤,៤០០យន់ (ជាង ២០៧៨ ដុល្លារ) សម្រាប់ប៉េងប៉ោងកំពស់ ១០ ម៉ែត្រ។


Tags:

Facebook Comment

Show Buttons
Hide Buttons