ជំហានបន្ទាប់ក្នុងការលើកតំកើងស្រ្តី៖ ទស្សនាវត្តីអាមេរិកបោះផ្សាយមិនកាត់តរូបភាព​

9 Views
January 11, 2017


ទស្សនាវត្តី Glamour ជាទស្សនាវត្តីម៉ូតសម្រាប់ស្រ្តីមកពីសហរដ្ឋអាមេរិក នឹងមិនកាត់តរូបភាពណាមួយឡើយនៅ ក្នុងទស្សនាវត្តីសម្រាប់ខែកុម្ភៈ ២០១៧។ ការសម្រេចចិត្តធ្វើការបោះផ្សាយ មិនមានការកាត់តរូបភាពនេះ គឺដើម្បីបង្ហាញពី ការលើកតំកើងស្រ្តី និងផ្សព្វផ្សាយអោយស្រ្តីស្រលាញ់រាងកាយរបស់ខ្លួនឯង។  

 

អ្នកស្រី Cynthia Leive ជាប្រធាននិពន្ធប្រចាំនៅ Glamour សហរដ្ឋអាមេរិក បានលើកឡើងថា «រូបភាពដែលស្រ្តីឃើញនៅលើទស្សនាវត្តី ឬ ប្រព័ន្ធផ្សព្ធផ្សាយ អាចប៉ះពាល់លើ សតិអារម្មណ៏របស់ពួកគេ»​។ រូបរាងកាយពិតរបស់មនុស្ស មានស្លាកស្នាម មានសំបុរមិនស្មើរគ្នា មិនមានភាពឥតខ្ចោះ ដូចរូបភាពដែលបង្ហាញលើទស្សនាវត្តីឡើយ ព្រោះរូបភាពទាំងនោះ ត្រូវបានឆ្លងកាត់ការកាត់តជាច្រើន។
អ្នកស្រីបានបន្តទៀតថា «អ្វីដែលផ្សព្វផ្សាយពីស្ត្រី គួរតែបង្ហាញពីស្ត្រីពិតៗ»។


Facebook Comment

Show Buttons
Hide Buttons