ឧកញ៉ា តុ​ប វី​រ៉ា​ដា ប្រើ​ឥទ្ធិពល​អំណាច​របស់ខ្លួន ដឹកជញ្ជូន​ឈើ ចេញពី​ព្រៃ​នាំ​ចេញទៅ វៀតណាម

25 Views
January 11, 2017


មន្ត្រីនគរបាល ម្នាក់ ដែល មិន បញ្ចេញ ឈ្មោះ បាន ឲ្យ ដឹងថា លោក ឧកញ៉ា តុ ប វី រ៉ា ដា មាន ឋានៈ ឧ ត្ត ម សេនីយ៍ ត្រី និង ជា មេបញ្ជាការរង យោធភូមិភាគ ទី ១  ឈ្មួញ ឈើ ដ៏ ល្បី បាន ប្រើប្រាស់ រថយន្ត ម៉ាក យី ឌុប ជាច្រើន គ្រឿង ដឹកជញ្ជូន ឈើ ចេញពី ព្រៃ រួច បន្ត នាំចេញ ទៅកាន់ ប្រទេស វៀតណាម តាម ច្រក ព្រំដែន ទ្វេភាគី ឡា បា ខេ ដោយមាន ការសម្របសម្រួល  និង ឃុបឃិត គ្នា ពី មន្ត្រី ជំនាញ ពាក់ព័ន្ធ នៅ ច្រកព្រំដែន ពិសេស គឺ ជំនាញ រដ្ឋបាល ព្រៃឈើ តែម្តង ដែល គ្រប់គ្រង ដោយ លោក វង្ស សុខ សេរី  ជា នាយ ខណ្ឌ ប្រចាំ ខេត្ត មណ្ឌល គី រី ។

ប្រភព បាន បញ្ជាក់ថា លោក ឧកញ៉ា តុ ប វី រ៉ា ដា មាន ឋានៈ ឧ ត្ត ម សេនីយ ត្រី និង ជា មេបញ្ជាការរង យោធភូមិភាគ ទី ១ បាន ក្លាយជា ឈ្មួញ រកស៊ី ឈើ ខុសច្បាប់ ប្រចាំខេត្ត មណ្ឌល គី រី ។ លោក ឧកញ៉ា តុ ប វី រ៉ា ដា កំពុងតែ ធ្វើ សកម្មភាព ដឹកជញ្ជូន ឈើ យ៉ាងសកម្ម ចេញពី តំបន់ ស្រុក កោះ ញែក ខេត្តមណ្ឌលគិរី តាម រថយន្ត យី ឌុប ទៅ លក់ នៅ ប្រទេស វៀតណាម ដោយ នាំចេញ តាម ច្រកព្រំដែន ឡា បា ខេ យ៉ាង រលូន គ្មាន សមត្ថកិច្ច ណា ហ៊ាន បង្ក្រាប នោះទេ ។

បើតាម សេចក្តីរាយការណ៍ បាន ឲ្យ ដឹងថា លោក ឧកញ៉ា តុ ប វី រ៉ា ដា បាន ប្រើប្រាស់ កម្លាំង យ៉ាងច្រើន ក្នុង មុខរបរ ជំនួញ ឈើ ខុសច្បាប់ ហើយ ប្រើ រូប ភាពជា ជំហរ មិន លាក់បាំង សមត្ថកិច្ច ឬ មន្ត្រី ជំនាញ នោះឡើយ ។ ដូច្នេះហើយ ទើប គេ សន្និដ្ឋានថា ជំនួញ ឈើ ខុសច្បាប់ ខាងលើនេះ មាន ពាក់ព័ន្ធ មន្ត្រី ជាច្រើន សំខាន់ ជំនាញ រដ្ឋបាល ព្រៃ តែម្តង ។

មន្ត្រី យោធា ភូមិភាគ ម្នាក់ ផ្តល់ព័ត៌មាន ថា លោក ឧកញ៉ា ផ្កាយ មួយ តុ ប វី រ៉ា ដា អតីត ជា មេការ ដ៏ ជំនាញ របស់ ក្រុមហ៊ុន ទ្រី ភាព និង ជា ឈ្មួញ ដែល មានបទពិសោធន៍ និង ទំនាក់ទំនង ដោយ រលូន ជាមួយ មន្ត្រី សំខាន់ៗ ដូចជា ផ្នែក រដ្ឋបាល ព្រៃឈើ ជាដើម ។ អញ្ចឹង ហើយ បានជា មុខរបរ មិនសូវ ស្របច្បាប់ របស់គាត់ មិនដែល មានការ បង្ក្រាប នោះឡើយ ។

ប្រជាពលរដ្ឋ ស្រុក កោះ ញែក បាន ឲ្យ ដឹងថា ទាំង ព្រៃឈើ ទាំង ផ្លូវ គមនាគមន៍ នៅ តំបន់ នោះ ត្រូវ បំផ្លិចបំផ្លាញ អស់ហើយ ដោយសារតែ ក្រុម ឈ្មួញ ឈើ ពិសេស ឈ្មួញ ឈ្មោះ តុ ប រី រ៉ា ដា នេះ ហើយ តំបន់ នោះ អ្នកណា ក៏ ស្គាល់ ឈ្មួញ ឈើ ដ៏ ល្បីល្បាញ ម្នាក់ នេះដែរ ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ សូម សំណូមពរ ឲ្យ គណៈកម្មាធិការ បង្ក្រាប បទល្មើស ព្រៃឈើ ដែលមាន នាយ ឧ ត្ត ម សេនីយ៍ សៅ សុខា ជា ប្រធាន មេត្តាជួយ មើល ផង ព្រោះ បើ ទុក ឲ្យ បន្ត ការបំផ្លាញ ព្រៃឈើ ដូច រាល់ថ្ងៃ ទៀត នោះ មិនយូរ មិនឆាប់ ព្រៃឈើ នៅ កោះ ញែក ខេត្ត មណ្ឌល គី រី ត្រូវ វិនាស ហិនហោច ជាក់ ជាមិនខាន ឡើយ ។

ទាក់ទង ករណីនេះ លោក ឧកញ៉ា តុ ប វី រ៉ា ដា មិនអាច សុំ ការអត្ថាធិប្បាយ បានទេ ៕

 

 


Facebook Comment

Show Buttons
Hide Buttons