NASA បង្ហាញពីការបាត់បង់ព្រៃឈើនៅក្នុងប្រទេសកម្ពុជា

14 Views
January 11, 2017
Tags:


កាលពីម្សិលមិញនេះអង្គការ NASA បានបង្ហាញរូបភាពព្រៃឈើតាមរយៈផ្កាយរណបរបស់ខ្លួន ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ NASA បានបង្ហាញថាព្រៃឈើនៅក្នុងប្រទេសកម្ពុជា គឺបានបាត់បង់លឿនជាងគេបំផុតបើប្រៀបធៀបជាមួយនឹងបណ្តាប្រទេសនានានៅក្នុងពិភពលោក។ ចំនួនព្រៃឈើសរុបដែលបានបាត់បង់គឺ 14.4 ភាគរយបើគិតចាប់តាំងពីឆ្នាំ 2001 រហូតដល់ឆ្នាំ 2014។ គួរបញ្ជាក់ថាបច្ចុប្បន្នប្រទេសកម្ពុជាឈរនៅលំដាប់លេខរៀងទីមួយដែលបានបាត់បង់ព្រៃឈើលឿនជាងគេ បន្ទាប់មកទៀតគឺប្រទេស Sierra Leone (12.6 ភាគរយ) Madagascar (8.3 ភាគរយ) Uruguay ( 8.1ភាគរយ) និងប្រទេស Paraguay (7.7ភាគរយ)៕

ប្រភព:  NASA

 


Tags:

Facebook Comment

Show Buttons
Hide Buttons