ឥណ្ឌា និងអ៊ីស្រាអ៊ែលសហការគ្នាលើវិស័យកសិកម្ម

7 Views
January 11, 2017


តាមរយៈសារព័ត៌មានជាតិរបស់ប្រទេសឥណ្ឌាបានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តីរបស់ប្រទេសឥណ្ឌា Narendra Modi និងរដ្ឋមន្រ្តីក្រសួងកសិកម្មរបស់ប្រទេសអ៊ីស្រាអ៊ែលលោក Uri Areil បានព្រមព្រៀងគ្នាធ្វើកិច្ចសហការទៅលើវស័យកសិកម្ម។

នៅក្នុងកិច្ចសហការនេះគឺលោកនាយករដ្ឋមន្រ្តីឥណ្ឌាសង្ឃឹមថាប្រទេសអ៊ីស្រាអ៊ែលនឹងអាចជួយកសិករឥណ្ឌាអំពីបច្ចេកទេសនៃការដាំដុះរបស់ប្រទេសអ៊ីស្រាអ៊ែល។ គួរបញ្ជាក់ថាចំណងមិត្តភាពរវាងឥណ្ឌា និងអ៊ីស្រាអ៊ែលគឺមានរយៈពេលជាង 25 ឆ្នាំកន្លងមកហើយ ហើយជាពិសេសគឺក្នុងពេលដ៏ខ្លីខាងមុខនេះគឺលោក Modi អាចនឹងទៅបំពេញទស្សនៈកិច្ចនៅក្នុងប្រទេសអ៊ីស្រាអ៊ែលដើម្បីបង្កើនចំណងទាក់ទងរវាងប្រទេសទាំងពីរជាបន្តទៀត៕


Facebook Comment

Show Buttons
Hide Buttons