«ផ្ទុះសង្គ្រាមជេរប្រមាថ»ក្នុងហ្វេសបុកLIVEរបស់ព្រះសង្ឃ១អង្គ

61 Views
January 12, 2017


នៅយប់មួយដើមខែមករានេះ ស្មេរ (អ្នកសរសេរអត្ថបទ) បានប្រទះដោយចៃដន្យ និងចុចចូលមើលការ LIVE វីឌីអូលើបណ្ដាញសង្គមហ្វេសបុកមួយ ដោយសារតែអ្នកLIVEនោះគឺជាព្រះសង្ឃ ហើយព្រះតេជគុណមួយអង្គនោះ លោកបានសរសេរចំណងជើងនៃ វីឌីអូ LIVEនោះថា «អ្វីៗគឺមិនទៀងទេ អ្វីៗដែលទៀងគឺសេចក្ដីស្លាប់»។

 

ដោយសារតែមានអារម្មណ៍តានតឹងនឹងការងារ ហើយក៏កំពុងតែចង់បន្ធូរអារម្មណ៍ស្រាប់ផងនោះ ឃើញចំណងជើងខាងលើភ្លាម ស្មេរបានចុចវីឌូអូដើម្បីចូលរួមទស្សនាភ្លែត ពោលគឺមើលដំណាលគ្នានឹងអ្នកដទៃទៀតប្រមាណជាង៣០០នាក់។ ចំនួនអ្នកចុចមើលនេះអាចនិយាយបានថាច្រើនគួរសម។

 

ឱគុណព្រះរតនៈត្រៃអើយ!!! ទស្សនាពីដំបូងទី ទ្រង់គ្រាន់បើដែរ ប៉ុន្តែដល់ទៅយូរៗទៅ ការទេសនាបានប្រែសណ្ឋានទៅជាការជេរប្រទិចផ្ដាស់សារប្រមាថកាតទានយ៉ាងគ្មានសីលធម៌ទៅវិញ។ ព្រះតេជគុណអង្គនោះ បានរំកិលការទេសនាដោយងាកទៅផុងនឹងការជេរត្មិះតិះដៀលគ្រហស្ត ខណៈគ្រហស្តក៏ខំមិនវាយបកដោយការប្រមាថកាតទាន និងជេរត្មិះវិីយ៉ាងចាស់ដៃ។

 

ការវាយប្រហារមេដឹកនាំ និងអ្នកគាំទ្រគណបក្សនយោបាយមួយ បានក្លាយជាប្រធានបទសំខាន់ដែលជ្រកក្រោមស្លាកវីឌីអូLIVEអំពី «អ្វីៗគឺមិនទៀងទេ អ្វីៗដែលទៀងគឺសេចក្ដីស្លាប់»។ យ៉ាងណាក៏ដោយមានទាំងអ្នកគាំទ្រសកម្មភាពព្រះតេជគុណ នឹងមានទាំងអ្នកវាយប្រហារនិន្ទាព្រះតេជគុណ។

 

សម្រាប់ក្រុមអ្នកគាំទ្រ គឺក៏មានគោលដៅវាយប្រហារមេដឹកនាំ និងអ្នកគាំទ្រគណបក្សនយោបាយមួយនោះដែរ ដោយពួកគេភាគច្រើនបានបន្ទរដោយការសរសេរខំមិនចូលវីឌីអូLIVEនោះនូវពាក្យពេជន៍អសុរស ការដៀលត្មិះ និងជេរប្រទិច ទៅតាមអ្វីដែលព្រះតេជគុណអ្នកLIVEហ្វេសបុកកំពុងអនុវត្ត។

 

ដោយឡែកអ្នកប្រឆាំងនឹងព្រះតេជគុណវិញ ក៏មិនណយណាស់ដែរ! ពួកគេបានប្រើពាក្យពេជន៍ជេរប្រមាថព្រះតេជគុណអង្គនោះ ដើម្បីជាការវាយបកតាមរយៈខំមិនតប ទាំងទៅព្រះតេជគុណអង្គនោះ និងទាំងទៅលើក្រុមអ្នកគាំទ្រព្រះអង្គ។

និយាយទៅគឺដូចសង្គ្រាមគ្មានសីលធម៌អ៊ីចឹងឯង នៅពេលបានទស្សនាវីឌីអូLIVEមួយនោះ!

 

យ៉ាងណាក៏ដោយ ក៏មានក្រុមអ្នកជំហរកណ្ដាលខ្លះៗដែរ ដែលបានចូលខំមិនស្នើសុំឲ្យភាគីទាំងពីរឈប់ប្រើពាក្យពេជន៍ជេរប្រមាថគ្នា ហើយស្នើឲ្យបញ្ឈប់សកម្មភាពនេះតទៅមុខទៀត ក្រោមហេតុផលថាជាកាបំផ្លាសសាសនា និងជាការបណ្ដុះភាពគ្មានសីលធម៌នៅក្នុងសង្គម។

 

សុំសរសេរប៉ុណ្ណឹងចុះ ប៉ុន្តែសូមទទូចឲ្យអាជ្ញាធរមានវិធានការណ៍លើក្រុមអ្នកជេរប្រមាថគ្នាដូចនៅក្នុងខំមិនដែលបានបង្ហាញនេះផង និងសូមក្រសួងធម្មការ និងគណៈសង្ឃតាមឋានុក្រមជួយរកដំណោះស្រាយណាមួយផង ប្រសិនបើយល់ថាព្រះតេជគុណដែលបានLIVEហ្វេសបុកនោះមានចំណុចណាមួយឆ្គាំឆ្គង។

 

ហឹម………………៕


Facebook Comment

Show Buttons
Hide Buttons