ធ្លាយ​រឿងអាស្រូវ​ពុករលួយ​របស់​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ ក្រសួង​សង្គមកិច្ច

187 Views
January 12, 2017


លោក សួង ម៉េង ឡុង អគ្គនាយក រដ្ឋបាល និង ហិរញ្ញវត្ថុ នៃ ក្រសួង សង្គមកិច្ច អតីត យុវជន និង យុវនីតិសម្បទា បាន រង ការចោទប្រកាន់ ពី មន្ត្រី មួយចំនួន ថា បាន ប្រើ អំណាច និង ឥទ្ធិពល របស់ខ្លួន បញ្ចូល កូន ឈ្មោះ ឡុង ឈន់ ក្នុង ក្របខណ្ឌ ពិសេស ជា គ្រូបង្រៀន កម្រិត ឧ ត្ត ម នៅ វិទ្យាស្ថាន ជាតិ សង្គមកិច្ច របស់ ក្រសួង សង្គមកិច្ច ។
ជាមួយនឹង ការចោទប្រកាន់ នេះ មន្ត្រីរាជការ ទាំងនោះ ក៏បាន សំណូមពរ ឲ្យ អង្គភាព ប្រឆាំង អំពើពុករលួយ ចុះ ពិនិត្យ លើ ករណីនេះ ផង ។

យោងតាម លិខិត ដាក់ជូន អង្គភាព ប្រឆាំង អំពើពុករលួយ ដែល ទទួលបាន បាន ឲ្យ ដឹងថា ក្រសួង ស្ថាប័ន មន្ត្រីរាជការ ចូល ក្របខណ្ឌ រដ្ឋ តាម ការប្រឡង និង ការបញ្ចូល ពិសេស គឺ ផ្អែកលើ សមត្ថភាព បុគ្គល ប៉ុន្តែ លោក សួង ម៉េង ឡុង អគ្គនាយក រដ្ឋបាល និង ហិរញ្ញ វត្ថុ នៃ ក្រសួង សង្គមកិច្ច បាន ប្រើ ឥទ្ធិពល និង អំណាច បញ្ចូល កូនបង្កើត ឈ្មោះ ឡុង ឈន់ ក្នុង ក្របខណ្ឌ ពិសេស ដែល កំពុង សិក្សា នៅក្រៅ ប្រទេស ។

យោងតាម លិខិត ស្នើសុំ របស់ ក្រសួង សង្គមកិច្ច និង អតីតយុទ្ធជន  និង យុវនីតិសម្បទា ទិ ស្តីការគណៈរដ្ឋមន្ត្រី ផ្តល់ ក្របខណ្ឌ ពិសេស ចំនួន ១៩ កន្លែង សម្រាប់ មន្ត្រីរាជការ ជា គ្រូបង្រៀន កម្រិត ឧ ត្ត ម បម្រើ ការងារ នៅ វិទ្យាស្ថាន ជាតិ សង្គមកិច្ច របស់ ក្រសួង សង្គមកិច្ច ចាប់ពី ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៦ តទៅ ។
ប៉ុន្តែ ក្របខណ្ឌ ពិសេស ចំនួន ១៩ នាក់ អ្នកខ្លះ មាន សមត្ថភាព អ្នកខ្លះ បក្ខពួក ( លុយ ) និង អ្នកខ្លះ កូន អ្នកធំ មាន ក្របខណ្ឌ ប៉ុន្តែ គ្មាន វត្ត មាននៅ វិទ្យាស្ថាន ទេ ។ ជាក់ស្តែង ឈ្មោះ ឡុង ឈន់ ( កើត ថ្ងៃទី ២៤ ខែមករា ឆ្នាំ ១៩៩៣) ជា កូនបង្កើត លោក សួង ម៉េង ឡុង អគ្គនាយក រដ្ឋបាល និង ហរិញ្ញវត្ថុ ( ខ្នងបង្អែក យ៉ាង ធំ នៅ ក្រសួង សង្គមកិច្ច ) ប្រើ ឥទ្ធិពល និង អំណាច បញ្ចូល កូន ក្នុង ក្របខណ្ឌ ពិសេស ជា គ្រូបង្រៀន កម្រិត ឧ ត្ត ម នៅ វិទ្យាស្ថាន ជាតិ សង្គមកិច្ច ។

មន្ត្រី នៅ វិទ្យាស្ថាន ជាតិ សង្គមកិច្ច បានបញ្ជាក់ ថា ឈ្មោះ ឡុង ឈន់ ( កូនបង្កើត លោក សួង ម៉េង ឡុង ) គ្មាន នៅក្នុង ស្រុក ខ្មែរ ទេ គឺ សិក្សា នៅក្រៅ ប្រទេស ។ បន្ទាប់ពី មាន ក្របខណ្ឌ ជា គ្រូបង្រៀន មិនដែល ឃើញ មុខ ទេ ប៉ុន្តែ ដោយសារ ខ្នងបង្អែក បក្ខពួក អ្នកធំ ហើយ ឪពុក ប្រើ ឥទ្ធិពល និង អំណាច គឺ ក្រោយ បញ្ចូល ក្របខណ្ឌ បង្គាប់ការ មក ធ្វើ ជំនួយការ ផ្ទាល់ ឪពុក ជា អគ្គនាយក រដ្ឋបាល និង ហិរញ្ញវត្ថុ ប៉ុន្តែ នៅ សិក្សា នៅក្រៅ ប្រទេស គឺ ខុស ប្រកាស ស្តីពី ការបញ្ជូន ក្របខណ្ឌ មន្ត្រីរាជការ សម្រេច ត្រង់ ប្រការ ២ ត្រូវ ឆ្លង កា តើ ការធ្វើ កម្មសិក្សា រយៈពេល ១២ ខែ ។

នៅក្នុង លិខិត ដាក់ ទៅ អង្គភាព ប្រឆាំង អំពើពុករលួយ បាន បញ្ជាក់ថា នៅក្នុង ក្រសួង សង្គមកិច្ច កើតមាន អំពើ អយុត្តិធម៌ និង បក្ខពួក ពុករលួយ យ៉ាងខ្លាំង ( រៀបចំ កូន ប្អូន និង បក្ខពួក ជាច្រើន កន្លែង សំខាន់ៗ ហើយ ស៊ី ឈ្មោះ មន្ត្រី ជាប់កិច្ចសន្យា ជំនួយការ ទីប្រឹក្សា ថ្នាក់ ស្មើ នាយកដ្ឋាន អគ្គនាយក និង អនុរដ្ឋលេខាធិការ ជាច្រើន ។

ជាមួយគ្នានេះ មន្ត្រី នៅ ក្រសួង សង្គមកិច្ច ក៏បាន សំណូមពរ ដល់ អង្គភាព ប្រឆាំង អំពើពុករលួយ ចុះ ពិនិត្យ ករណី ឈ្មោះ ឡុង ឈន់ អ អំពី ការចូល ក្របខណ្ឌ ពិសេស ហើយ អវត្តមាន បំរើកា រងារ និង បក្ខពួក ពុករលួយ ប្រើប្រាស់ ថវិកា គ្មាន តម្លាភាព របស់ ក្រសួង សង្គមកិច្ច អតីត យុវជន និង យុវនីតិសម្បទា ផង ។

ទាក់ទង ការចោទប្រកាន់ ខាងលើនេះ លោក សួង ម៉េង ឡុង អគ្គនាយក រដ្ឋបាល និង ហិរញ្ញវត្ថុ ក្រសួង សង្គមកិច្ច អតីត យុវជន និង យុវនីតិសម្បទា មិនអាច សុំ ការអត្ថាធិប្បាយ បានទេ ដោយ ទូរស័ព្ទ ចូល ជា ច្រើនដង មិនមាន អ្នកទទួល ។

សូមជម្រាបថា ពាក់ព័ន្ធ លោក សួង ម៉េង ឡុង អគ្គនាយក រដ្ឋបាល និង ហិរញ្ញវត្ថុ នៃ ក្រសួង សង្គមកិច្ច អតីត យុវជន និង យុវនីតិសម្បទា គឺមាន អាស្រូវ ជាច្រើន ពាក់ព័ន្ធ ការប្រព្រឹត្ត អំពើពុករលួយ ដែល នឹងត្រូវ មន្ត្រីរាជការ នៅក្នុង ក្រសួង លាតត្រដាង ការពិត ដើម្បី ឲ្យ រដ្ឋមន្ត្រីក្រសួង និង អង្គភាព ប្រឆាំង អំពើពុករលួយ បានដឹង ដើម្បី ចាត់វិធានការ ត តាមច្បាប់ ៕


Facebook Comment

Show Buttons
Hide Buttons