NASA គ្រោងផលិតទឹកនៅលើព្រះច័ន្ទ

88 Views
January 12, 2017
Tags:


វិស្វកររបស់អង្គការណាសាកំពុងបង្កើតមនុស្សយន្ត ដើម្បីស្វែងរកទឹក និង បង្កើតទឹកនៅភព ព្រះច័ន្ទ។ មនុស្សយន្តដែលណាសាកំពុងអភិវឌ្ឍនេះមានឈ្មោះថា Lunar Resource Prospector ដំណើរការដោយពន្លឺព្រះអាទិត្យ។ វានឹងដើរស្វែងរកសញ្ញាណទឹក នៅលើភពព្រះច័ន្ទ និង ខួងដី ដើម្បីសិក្សាពីសណ្ឋានគីមី ជាចំណុចសំខាន់ដើម្បីអោយដឹងពីវិធីក្នុងការបង្កើតទឹក នៅឋានព្រះច័ន្ទបាន។ គម្រោងការនេះត្រូវបានអង្គការណាសាសិក្សាជាច្រើនឆ្នាំមកហើយ តែនេះជាលើកដំបូងបំផុតដែលគេមានបច្ចេកវិទ្យា នឺត្រុង និង អ៊ីនហ្វ្រារ៉េដ ដែលប្រើប្រាស់ពន្លឺ និង ថាមពលក្នុងការសិក្សាសណ្ឋានដីនៅលើភពព្រះច័ន្ទ។

អង្គការណាសាបានលើកឡើងថា «ស្រដៀងគ្នានឹងការត្រួសត្រាយរុករករបស់មនុស្សពីបុរាណ​ ក្នុងការផ្លាស់ទីលំនៅ ពេលទៅដល់កន្លែងថ្មី​ មនុស្សត្រូវការប្រភពអាហារ និង ប្រេងឥន្ធនៈ ព្រមទាំងតម្រូវការចាំបាច់ដទៃទៀត ដើម្បីទៅរស់នៅលើភពអង្គារ ឬ ភពព្រះច័ន្ទបាន។»


Tags:

Facebook Comment

Show Buttons
Hide Buttons